ទៅទិញកាស AirPods ដំឡើងនៅប្រទេសវៀតណាម អាចបានតម្លៃធូរជាងទីផ្សារដទៃអត់?
- 2020-05-25 05:57:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅទិញកាស AirPods ដំឡើងនៅប្រទេសវៀតណាម អាចបានតម្លៃធូរជាងទីផ្សារដទៃអត់?
ចន្លោះមិនឃើញ
ក្រោយលេចរូបភាពកាស AirPods Pro ដែលមានពាក្យ "Assembled in Vietnam" ឬមានន័យថាជាផលិតផលដំឡើងនៅប្រទេសវៀតណាម វាក៏បានក្លាយជាចម្ងល់ចាក់ដោតមួយពីសំណាក់អតិថិជនដោយចង់ដឹងថា ប្រសិនយើងយកលុយទៅទិញកាស AirPods នៅប្រទេសវៀតណាមផ្ទាល់ តើវាអាចមានតម្លៃធូរជាងទីផ្សារប្រទេសដទៃដែរឬទេ?
ចម្លើយត្រូវបានបកស្រាយច្បាស់ៗពីប្រធានស្ថាប័នគ្រប់គ្រងហិរញ្ញវត្ថុអន្តរជាតិលោក Dinh Trong Thinh បានបញ្ជាក់ថា តម្លៃរបស់វាគឺមិនអាចថោកជាងប្រទេសដទៃនោះឡើយ។
លោកបានពន្យល់ថា ថ្លៃដឹកជញ្ជូននិងថ្លៃផលិតគឺពិតណាស់វាទាមទារការចំណាយតិចជាង ប៉ុន្តែគ្រឿងបង្គំនៃឧបករណ៍ក៏នៅតែទាមទារការនាំចូលពីប្រទេសដទៃៗជាច្រើនដដែល បែបនេះការចំណាយលើការបង់ពន្ធក៏នៅតែជាបញ្ហា។ ដោយឡែកសម្រាប់តម្លៃនៃផលិតផលសម្រេច ក៏ត្រូវស៊ីសងលើការបង់ពន្ធក្នុងប្រទេសមួយតង់ទៀត ហើយតម្លៃពន្ធនៅវៀតណាមថ្លៃ អ៊ីចឹងតម្លៃកាសគឺមិនងាយលក់ធូរជាងទីផ្សារដទៃបានឡើយ។
មួយទៀតសោតវាស៊ីសងលើយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Apple ផ្ទាល់ ថាចង់ដាក់ផែនការណ៍សម្រុកការលក់ខ្លាំងក្នុងទីផ្សារប្រទេសវៀតណាមឬអត់ បែបនេះទើបតម្លៃអាចប្រែប្រួលបាន អ្វីដែលពិបាកនោះគឺយុទ្ធសាស្ត្រការលក់របស់ Apple ផ្ទាល់ គឺគ្រប់គ្រងតម្លៃបានល្អខ្លាំងណាស់ ទាំងសម្រាប់ការលក់រាយនិងតាមហាងចែកចាយធំ។
ជាឧទាហរណ៍សាមញ្ញដូចជាផលិតផលរបស់ក្រុមហ៊ុន Samsung ដែលមានរោងចក្រដំឡើងស្មាតហ្វូននៅទីនោះផ្ទាល់ ក៏តម្លៃនៅតែប្រហាក់ប្រហែលឬខ្លះខ្ពស់ជាងទីផ្សារសកលទៀតផង។ នោះក៏ដោយសារកត្តាពន្ធ សោតយ៉ាងដូចជាម៉ូឌែល Galaxy Note 10+ លើទីផ្សារសកលតម្លៃ ១ ១០០ ដុល្លារឬស្មើនឹង ២៥,៧ លានដុង លុះលក់នៅវៀតណាមតម្លៃដល់ទៅ ២៦,៩ លានដុងឯណោះ៕
អានអត្ថបទ:
ភស្តុតាងថ្មីច្បាស់ចែស បង្ហាញថា Apple ប្ដូរការផលិត AirPods Pro ខ្លះៗពីចិនទៅវៀតណាម
គំរូល្អ! ហាង LG BRANDSHOP រក្សាអនាម័យខ្ពស់បំផុត ទប់ស្កាត់ជំងឺកូវីដ១៩