ឡាវ​គ្រោង​សង់​វារី​អគ្គិសនី​ទី៦​លើ​ដង​ទន្លេ​មេគង្គ​ បើ​ទោះ​ជា​មាន​ការ​ប្រឆាំង​

  • 2020-06-23 02:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាវ​គ្រោង​សាង​ទំនប់​វារី​អគ្គិសនី​សាណាខាំ​បន្ថែម​មួយ​ទៀត​លើ​ដង​ទន្លេ​មេគង្គ​ បើ​ទោះ​ជា​អ្នក​ជំនាញ​បរិស្ថាន​អះអាង​ថា​វា​នឹង​ផ្ដល់​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង​លើ​បរិស្ថាន​ ជីវៈ​ចម្រុះ​ ​ការ​បង្ក​ពូជ​ត្រី​ និង​ការ​រស់​នៅ​របស់​ប្រជាជន​រាប់​លាន​នាក់​នៅ​ខាង​ក្រោម​ក៏​ដោយ​។​

​ទំនប់​វារី​អគ្គិសនី​សាណាខាំ​គឺ​ជា​ទំនប់​វារី​អគ្គីសនី​ទី​៦​ហើយ​លើ​ដង​ទន្លេ​មេគង្គ​របស់​ប្រទេស​ក្បែរ​ខាង​កម្ពុជា​មួយ​នេះ។​ តាម​គម្រោង​ទំនប់​សាណាខាំ​អាច​ចំណាយ​ថវិកា​សាងសង់​អស់​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​អាច​ផលិត​ថាមពល​អគ្គីសនី​បាន​៦៨៤​មេហ្គាវ៉ាត់​។​

តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ឡាវ​ទំនប់​សាណាខាំ​មាន​ទីតាំង​នៅ​ចន្លោះ​ខេត្ត​២​គឺសាយ៉ាប៊ូរី និង​​វៀងច័ន្ទ​របស់​លាវ។​ ឡាវ​គឺ​ជា​ប្រទេស​ដែល​រក​ចំណូល​បាន​មួយ​ភាគ​ធំ​ពី​ការ​លក់​អគ្គីសនី​ទៅ​ប្រទេស​ជិត​ខាង​មាន​​ដូចជា​ វៀតណាម​ កម្ពុជា​ និង​ថៃ​។​ ឡាវ​ធ្លាប់​មាន​មហិច្ឆតា​ថា​ខ្លួន​នឹង​ធ្វើ​ជា​​ "អាគុយ" ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ សៀនហួរ