បាត់មុខ ១៥ឆ្នាំ Motorola RAZR ត្រឡប់មកវិញលក់នៅខ្មែរតម្លៃឡើងកប់

  • 2020-09-21 01:45:05
  • ចំនួនមតិ 1 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

ទូរសព្ទ​បត់​ដែល​ល្បី​ល្បាញ​កាល​ពី ១៥ ឆ្នាំ​មុនរបស់ Motorola ម៉ូឌែល RAZR បាន​ត្រឡប់​មក​វិញ​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង

ទូរសព្ទ​ម៉ូដែល​ Razr ដ៏​ល្បី​ល្បាញ​របស់ Motorola ក្នុង​ជំនាន់​មុននេះ បាន​វិល​ត្រឡប់​មក​វិញ​ក្នុង​នាម​ជា​ស្មាតហ្វូន​ Android ដែល​អេក្រង់​របស់​វា​អាច​បត់​បាន​ជា​ពីរ ដែល​ផ្នែក​ខាង​ក្នុង​មាន​ទំហំ ៦,២អ៊ីញ និង​ផ្នែក​ខាង​ក្រៅ​មាន​ទំហំ ២,៧អ៊ីញ។ ថ្មីៗ​នេះ​​ក៏​មាន​ហាង​ធំមួយ​បាន​នាំ​យក​មក​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ដោយ​មាន​តម្លៃ ២ ៩៩៩ដុល្លារ។

Razr ស៊េរី​ថ្មី​នេះ​នៅ​រក្សា​ទ្រង់ទ្រាយ​ដើម​ដដែល និងមាន​ដូច​ជា​ប្រើ​បន្ទះ​ឈីប Snapdragon 710,និង​ដំណើរ​ការ​ដោយ​ Android 9 Pie, RAM ទំហំ ៦GB, អង្គ​ផ្ទុក ១២៨GB, កាមេរ៉ា​មេ​ទំហំ ១៦ MP ដែល​មាន​នូវ​មុខងារ Night Vision, កាមេរ៉ា​ខាង​ក្នុង​ទំហំ ៥MP, ប្រើ​រន្ធ USB-C, មាន​ eSIM និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែ​ប្រួល​បន្ទាប់​ពី​ចុះ​ផ្សារ តម្លៃ​នៅ​ហាង គួង អុី។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី