ប្រទេសឡាវ ប្រកាស បន្តបិទទ្វារច្រក ចេញ ចូល ព្រំដែន ក្រោមហេតុផល ២យ៉ាង

  • 2020-10-06 09:15:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសឡាវ បន្តការបិទទ្វារ ច្រកចេញចូល ព្រំដែន គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលនាំចូលពីក្រៅប្រទេស និងការពារអោយបាន នូវការឆ្លងចូលក្នុងសហគមន៌។

  • បន្តបិទច្រកព្រំដែនតំបន់ និងច្រកទ្វារទ្វេភាគី ៖ ការបិទច្រកចេញចូលនេះ គឺ ហាមមិនអោយអ្នកធ្វើដំណើរ និងរថយន្តទំនិញ បើកបរឆ្លងកាត់ លើកលែងតែច្រកទ្វារណាដែលលើកលែងដោយរដ្ឋាភិបាលឡាវ។

  • បន្តបិទច្រកព្រំដែនអន្តរជាតិ ៖ គឺមិនអនុញ្ញាតិ អោយអ្នកដំណើរទូទៅ ចេញចូល លើកលែងតែជនជាតិឡាវ និងជនជាតិបរទេស ដែលមានធុរៈ និងការងារចាំបាច់ ដែលមានការអនុញ្ញាតិពីគណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ ជំងឺកូវីដ១៩។ ចាប់ផ្តើមអនុវត្តពីថ្ងៃទី ០១ ដល់ ថ្ងៃ៣០ ខែតុលា ឆ្នាំ២០២០ នេះតទៅ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសផ្លូវការ របស់ឯកអគ្គរាជទូតឡាវ ប្រចាំកម្ពុជា ៖