កីឡាករ​ AC Milan ២រូប​បាន​ឆ្លង​កូវីដ-១៩

  • 2020-10-26 13:41:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ក្លឹប​ AC Milan ពីរ​រូប​ដែល​មាន​ដូច​ជា​ អ្នកចាំទី​ Gianluigi Donnarumma និង​ខ្សែ​បម្រើ​ Jens Petter Hauge ត្រូវ​បាន​រក​ឃើញ​មាន​​ជំងឺ​កូវីដ-១៩​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

កីឡាករ​ទាំង​ពីរ​ខាងលើ​ បាន​រក​ឃើញ​ជំងឺ​នេះ​​បន្ទាប់​ពី​ត្រលប់​មក​ពី​ប្រកួត​រវាង​ AC Milan និង​ក្លឹប​ Celtic ក្នុង​ក្របខ័ណ្ឌ​ Europa League កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២២​ ខែ​តុលា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

នៅ​ក្នុង​ពេល​នេះ​ Gianluigi និង​ Jens ត្រូវ​បាន​គេ​ធ្វើ​ចត្តាឡីស័ក​ និង​ទទួល​ការ​ព្យាបាល​នៅ​ផ្ទះ​របស់​ពួក​គេ​ផ្ទាល់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជំងឺ​កូវីដ-១៩​នៅ​តែ​បន្ត​កើត​មាន​លើ​កីឡាករ​មួយ​ចំនួន​ ដែល​ជា​ពិសេស​កើត​មាន​នៅ​លើ​កីឡាករ​លីគ​កំពូល​អង់គ្លេស​៕

ប្រភព៖ acmilan   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី