ទី​បំផុត Arsenal ​រក​បាន​១​ពិន្ទុ​វិញ ​ក្រោយ​ចាញ់​ផ្ទួន​ៗ​គ្នា​៤​ប្រកួត​កន្លង​ទៅ​

  • 2020-12-17 02:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កាំភ្លើង​ធំ Arsenal ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម ​Southampton ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ។

​នៅ​ប៉ុន្មាន​ប្រកួត​មក​ហើយ​ដែល​ក្រុម​កាំភ្លើង​ធំ Arsenal ​មិន​ទទួល​បាន​ពិន្ទុ​សោះ​ក្នុង​ពាន​លីគ​អង់គ្លេស។ ​តែ​យ៉ាងណាមិញ​លេង​ទល់​ក្រុម Southampton ​ពួកគេ​ហាក់​ដូចជា​មាន​ទំនុក​ចិត្ត​វិញ ​ដោយ​អាច​រក​បាន​១​គ្រាប់​ផង​ដែរ ដើម្បី​តាម​ស្មើ​បាន ​ក្រោយ​ពី Walcott ​ស៊ុត​នាំ​មុខ​តាំង​ពី​នាទី​១៨​។ ​១​គ្រាប់​ដែល​ធ្វើ​បាន​របស់​កាំភ្លើង​ធំ​នោះ គឺ​សម្រេច​ទី​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Aubameyang ​នៅ​នាទី​៥២។

​លទ្ធផល​ស្មើ​គ្នា ១-១ ​នេះ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង។ ​បន្ថែម​បាន​១​ពិន្ទុ​នេះ​ទៀត ​ក្រុម Arsenal ​ស្ថិត​នៅ​លេខ​១៥ ​ដោយ​មាន​១៤​ពិន្ទុ​៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ