កម្មកររោងចក្រម្នាក់រស់នៅខណ្ឌទួលគោក រកឃើញមានវិជ្ជមានកូវីដ-១៩

  • 2021-04-05 08:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣១រូប ដែលជាករណីឆ្លងក្នុងសហគមន៍។

ដោយក្នុងចំណោមអ្នកវិជ្ជមានទាំង ៣១រូប រកឃើញថា មានកម្មការរោងចក្រម្នាក់ ឈ្មោះ ភោគ គង់ ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មកររោងចក្រ ម៉េង អៀង (នៅជិតរង្វង់មូល កាំកូ) ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល (ផ្ទះលេខ១០A) ផ្លូវលេខ ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជា បន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់៕

សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ៖

អត្ថបទ ៖ ពិទូ