Crush បាន! ព្រះសង្ឃ រូបសង្ហាសាច់ដុំៗមិនចាញ់តារា ពេលនេះលាចាកសិក្ខាបទហើយ
- 2021-06-15 08:17:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Crush បាន! ព្រះសង្ឃ រូបសង្ហាសាច់ដុំៗមិនចាញ់តារា ពេលនេះលាចាកសិក្ខាបទហើយ
ចន្លោះមិនឃើញ
អតីតព្រះសង្ឃល្បីឈ្មោះ ព្រះនាម ឡាយ ថៃចន្ទដែលមហាជនចាប់អារម្មណ៍ខ្លាំងលើរូបរាងសង្ហារមិន ចាញ់តារានោះ បច្ចុប្បន្នព្រះសង្ឃអង្គនេះបានលាចាកសិក្ខាបទហើយ កាលពីថ្ងៃទី១៤ ខែមិថុនាម្សិល មិញនេះ។
ព្រះសង្ឃខ្មែរអង្គនេះ ហាក់ល្បីឈ្មោះ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងរូបរាងមាឌឌាំង សាច់ដុំកង់ៗ ចាយរាងសង្ហារទាក់ភ្នែកមហាជនជាខ្លាំង ដោយឡែកថ្មីៗនេះអតីតព្រះសង្ឃអង្គនេះបាន ប្រកាសលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា លោកបានលាចាកសិក្ខាបទហើយ។ ឡាយ ថៃចន្ទ៖”រីករាយ ថ្ងៃ ខួបកំណើត ខ្ញុំ Happy birthday to me ខ្ញុំ ព្រះករុណា ខ្ញុំបាទបានលាចាក សិក្ខាបទ ហើយសូមទាន ជ្រាបនិងជ្រាប”។
រម្លឹកផងដែរថាកន្លងមកធ្លាប់លេចឮមហាជនសង្ស័យថា ឡាយ ថៃចន្ទ ជាព្រះសង្ឃក្លែងក្លាយដោយសារ តែអតីតព្រះសង្ឃអង្គនេះមានរូបរាងសង្ហារខ្លាំងពេក ប៉ុន្តែរហូតមកដល់ពេលមហាជនប្រាកដជាបានដឹង ច្បាស់ហើយថាព្រះសង្ឃក្លែងក្លាយ ឬយ៉ាងណា។
យ៉ាងណាមិញគ្រាន់តែលាចាកសិក្ខាបទភ្លាម អតីត អន្ទិតរូបនេះបញ្ចេញរូបភាពយ៉ាងត្រជាក់ភ្នែក ជាមួយ Style ថតរូបម៉ូដែល ជះរាងសង្ហារ សាច់ដុំកង់ៗ មិនចាញ់តារាប៉ុន្មានទេ៕