កំពុងរៀនវគ្គជោគជ័យមិនទាន់បានសម្រេចផង មនុស្សប្រុស-ស្រីជិត ៤០០នាក់ត្រូវបានឃាត់ខ្លួន និងត្បារច្រមុះម្នាក់មួយ

  • 2021-08-16 02:44:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ មានមនុស្សប្រុស-ស្រី ចំនួន ៣៨៥នាក់ បានជួបជុំគ្នា នៅចំណុចបុរីរស្មី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីរៀនវគ្គអាហារបំប៉ន ។ នេះបើតាមប្រភពពីគណនីហ្វេសប៊ុកមួយឈ្មោះ Sarady Vathana ។

នៅភ្លាមៗនោះអាជ្ញាធរ និងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនបុគ្គលទាំងនោះ ដោយមិនគរោពតាមការណែនាំរបស់អាជ្ញាធរ ក៏ដូចជាបានផ្កើនធ្វើផ្ទុយពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ។ ក្រោយពីធ្វើការឃាត់ខ្លួនហើយ មនុស្សទាំងនោះ ត្រូវបានយកសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ ។ ក្នុងនោះមានមនុស្ស ៨៥នាក់ ត្រូវបានធ្វើតេស្តភ្លាមៗនៅនឹងកន្លែង ចំណែកឯលទ្ធផលអវិជ្ជមាន ៕

អត្ថបទថ្មី