មនុស្សប្រុស-ស្រី ប្រមូលផ្ដុំគ្នារៀនវគ្គជោគជ័យជិត ៤០០នាក់ ត្រូវធ្វើតេស្តទាំងអស់គ្មានសល់ម្នាក់

  • 2021-08-17 02:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់ ដែលបានលួចធ្វើការជួបជុំគ្នាល្មើសនឹងវិធានការរដ្ឋបាលរបស់រដ្ឋបាលខេត្តតាកែវ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅបូរីរស្មី ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ពេលនេះត្រូវយកសំណាកទាំងអស់។ នេះបើតាមការផ្សាយរបស់រដ្ឋបាលខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យមើលផ្ទាល់នៅទីតាំង។

សូមបញ្ជាក់ថា ក្នុងភូមិសាស្ត្រខេត្តតាកែវ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរខេត្ត បានដាក់ចេញនូវការអនុវត្តវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តតាកែវ រយៈពេល ០៧ថ្ងៃ ដោយក្នុងនោះរួមទាំងហាមឃាត់ការជួបជុំ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង ព្រមទាំងដាក់បំរាមគោចរចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺជាដើម។

គួររំលឹកថា កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ មានមនុស្សប្រុស-ស្រី ចំនួន ៣៨៥នាក់ បានជួបជុំគ្នា នៅចំណុចបុរីរស្មី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីរៀនវគ្គអាហារបំប៉ន ។

នៅភ្លាមៗនោះអាជ្ញាធរ និងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនបុគ្គលទាំងនោះ ដោយមិនគរោពតាមការណែនាំរបស់អាជ្ញាធរ ក៏ដូចជាបានផ្កើនធ្វើផ្ទុយពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ។ ក្រោយពីធ្វើការឃាត់ខ្លួនហើយ មនុស្សទាំងនោះ ត្រូវបានយកសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ ។ ក្នុងនោះមានមនុស្ស ៨៥នាក់ ត្រូវបានធ្វើតេស្តភ្លាមៗនៅនឹងកន្លែង ចំណែកឯលទ្ធផលអវិជ្ជមាន៕

អត្ថបទដោយ ៖ Su In