រោងចក្រដំឡើងរថយន្ដ ២ នៅខេត្តកោះកុងនិងខេត្តពោធិ៍សាត់ គ្រោងដំណើការសាងសង់ឆាប់ៗនេះ

  • 2021-11-22 02:15:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយយោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១) RMA AUTOMOTIVE (CAMBODIA) CO., LTD:

គម្រោងនេះបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។ គ្រោងនឹងសាងសង់នៅឆ្នាំ ២០២២ ខាងមុខនេះ។

-រោងចក្រដំឡើងរថយន្តនៅ កម្ពុជា មាន ៤ ក្រុមហ៊ុនហើយគិតត្រឹមឆ្នាំ ២០២១ នេះ

២) EM AUTOMOBILE CO., LTD:

គម្រោងនេះបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៨ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានទុនវិនិយោគចំនួន ១៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៥ កន្លែង៕

អត្ថបទ៖ រក្សា