ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi ចាប់ដៃគូនឹង Elite Tech ពង្រីកចំណែកទីផ្សារនៅកម្ពុជា

  • 2021-11-29 03:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi Vantara ដែលជា​បុត្រ​សម្ព័ន្ធនៃក្រុមហ៊ុន Hitachi Ltd មានសេចក្តីសោមន្សរីករាយសូមណែនាំជូនលោកលោកស្រី ជ្រាបជាដំណឹងអំពី ការចុះអនុស្សារណ​យោគយល់​រវាង​ Hitachi Vantara ជាមួយក្រុមហ៊ុន Elite Technology JSC Pte Ltd ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជា​ក្រុមហ៊ុន​​នៃ​បុត្រ​សម្ព័ន្ធ Elite Technology JSC ប្រចាំ​ប្រទេស​វៀត​ណាម​​ដែល​​មាន​​បទពិសោធន៍​ផ្នែក​ផ្គត់ផ្គង់​សេវាកម្ម​ផ្ដាច់មុខលើផលិតផល ICT អស់រយៈពេលជាង ២៥ ឆ្នាំដែលយល់ច្បាស់ពីតម្រូវការអតិថិជនគ្រប់លំដាប់។

ក្នុងភាពជាដៃគូរវាង Elite Technology ជាមួយ Hitachi Vantara យើងមានលទ្ធភាពផ្តល់ជូននូវដំណោះស្រាយលើ​បញ្ហា​ធំៗ​ក្នុង​កម្រិត​មួយ​ខ្ពស់​ទៀត​លើវិស័យ ICT នៅតាមស្ថាប័ននានា​។ ពួកយើង​នឹងមានលទ្ធភាពពង្រីកទីផ្សារផលិតផល Hitachi Vantara ទៅគ្រប់បណ្ដាស្ថាប័ន ICT ​ទាំង​អស់នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា​។ Hitachi Vantara ក៏កំពុងតែ​សំឡឹងរកការបោះជំហានថ្មីពង្រីកនូវដែនផ្គត់ផ្គង់សេវាកម្មជូនអតិថិជន​ ចាប់​តាំងពី​សហគ្រាសធុនតូចនិងមធ្យមរហូតដល់សហគ្រាសធំៗទាំង វិស័យឯកជន ធនាគារហិរញ្ញវត្ថុនិងរដ្ឋ។

ផលិតផលរបស់ Hitachi Vantara

លោក PHAM TRUNG KIEN គឺជាអ្នកគ្រប់គ្រងទូទៅប្រចាំកម្ពុជាក្នុងក្រុមហ៊ុន Elite Technology JSC Pte Ltd លើកឡើងថា៖ "យើងរំភើបរីករាយដែលទទួល​បាន​ទំនុក​ចិត្ត​ពី​​ក្រុមហ៊ុន Hitachi Vantara ដើម្បីក្លាយជាដៃគូយុទ្ធសាស្រ្តផ្គត់ផ្គង់តែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងនឹងប្រឹងប្រែងចាប់យកឱកាសមាសនេះដើម្បីធានាជូនទាំងគុណភាពខ្ពស់និងសេវាកម្មផងដែរ។”

ផលិតផលរបស់ Hitachi Vantara

លោក ANUPAM NAGAR គឺជាប្រធានគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន Hitachi Vantara, Alliances & Channels, South APAC មាន​ប្រសាសន៍​ថា៖ “Hitachi Vantara ជាក្រុមហ៊ុនឈានមុខគេមួយលើការ ផ្តល់ជូននូវដំណោះស្រាយផ្នែកគ្រប់គ្រងទិន្នន័យទៅកាន់អតិថិជនគោលដៅរបស់យើងដើម្បីធានាបាននូវភាពរឹងមាំក្នុងស្ថាប័ននិមួយៗរបស់ពួកគេ។ លើសពីនេះ យើងគឺជាដំណោះស្រាយតែមួួយគត់ក្នុងការ ការពារ រក្សាទុក និងវិភាគរាល់តម្រូវការជាក់ស្ដែងដូចជា ទិន្នន័យ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងនិងចំណូលចំណាយក្នុងដំណើរអាជីវកម្មនៃសេដ្ឋកិច្ចឌីជីថលនាសតវត្សទី ២១ នេះ។ យើងជឿជាក់ជានិច្ចទៅលើសមត្ថភាពរបស់ Elite Technology ជួយសម្រួលឲ្យអាជីវកម្មក្នុងស្រុកឲ្យមាននិរន្តរ៍ភាព ក៏ដូចជា ជួយជំរុញ​ទិន្នន័យផ្នែកលក់កើនឡើង ព្រមទាំងគាំទ្រយ៉ាងយកចិត្តទុកដាក់លើ​សេវាកម្មពីសំណាក់ក្រុមអ្នកឯកទេសដើម្បីភាពរីកចម្រើនរបស់​អតិថិជនទាំងអស់។ យើងរីករាយក្នុងការជាដៃគូជាមួយ Elite Technology ទាំងពីរភាគីមិត្ត កម្ពុជានិងមិត្តឡាវ។”

ផលិតផលនិងសេវាកម្មទាំងអស់របស់ Hitachi Vantara

អំពីក្រុមហ៊ុន Hitachi Vantara

ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi Vantara ជា​ក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​គ្រប់គ្រងទាំងស្រុង​នៃក្រុមហ៊ុន Hitachi ,Ltd,.. យើងតែងតែជាមគ្គទេស៍ក្នុងការពាំនាំនូវភាពជាអ្នកដឹកនាំក្នុងវិស័យទិន្នន័យ និងប្រើប្រាស់ គុណតម្លៃនៃទិន្នន័យទាំងនោះសំដៅធ្វើយ៉ាងណាបង្កើតនូវភាពច្នៃប្រឌិតប្រកបដោយ បច្ចេកវិទ្យាវៃឆា្លតបំផុត ព្រមទាំងសំដៅធ្វើយ៉ាងណាធានាឲ្យបានដល់គោលដៅអាជីវកម្មកំណត់ទុក។ យើងបានភ្ជាប់បច្ចេកវិទ្យារួម បញ្ចូលគ្នាទាំងកម្មសិទ្ធបញ្ញា ជាមួយនឹងចំណេះដឹងពាក់ព័ន្ធនានាក្នុងវិស័យនេះ ដើម្បីផ្តល់នូវជម្រើសការ ដោះស្រាយរបៀបគ្រប់គ្រងទិន្នន័យ ក្នុងចេតនាជួយឲ្យសហគ្រាសអាជីវកម្ម ទទួលបាននូវបទពិសោធន៍ ជាក់ស្ដែង ជួយបង្កើនប្រាក់ចំនូលក្នុងក្រុមហ៊ុនជួយកាត់បន្ថយនូវការ ចំណាយមិនចាំបាច់។

Hitachi Vantara គឺជាក្រុមហ៊ុនឈានមុខគេតែមួយគត់ផ្តល់ដំណោះស្រាយជូនម្ចាស់អាជីវកម្មនូវ អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹក សន្ធាប់លើការច្នៃប្រឌិតបង្កើតថ្មី ដោយតភ្ជាប់នឹង ប្រព័ន្ធព័ត៌មានវិទ្យាដ៏ស៊ីជម្រៅ ក្នុងការងាររបស់អ្នក អនុវត្តផ្ទាល់ដូចជា អ្នកIT, អ្នកកាន់កាប់ប្រព័ន្ធ និងអ្នកឯកទេសបណ្ដាញជាដើម។ យើងប្រឹងប្រែងធ្វើការយ៉ាង សស្រាក់សស្រាំជាមួយស្ថាប័នលោកអ្នកគ្រប់ទីកន្លែង ដើម្បីធានាបាននូវលំនឹងគ្រប់គ្រងទិន្នន័យប្រកបដោយ ទំនុកទុកចិត្តជាទីបំផុត។ លោកអ្នកអាច​ស្វែង​រកពួក​​យើងនៅលើ៖ HitachiVantara.com

ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ Twitter | LinkedIn | Facebook

អំពីក្រុមហ៊ុន Hitachi, Ltd

ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi, Ltd មានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន គឺជាប្រទេសមួយដែលល្បីល្បាញខាងជំនាញបច្ចេកវិទ្យាស្វែងរកដំណោះស្រាយលើបញ្ហាសង្គម។ ក្រុមហ៊ុនទទួលបាន ចំណូលសារពើពន្ធជាលើកដំបូងក្នុងឆ្នាំ ២០១៦ ចំនួន ៩,១៦២២ ប៊ីលានយេនស្មើនឹងចំនួន ៨១,៨ ប៊ីលាន ដុល្លារ (ពាន់លានដុល្លារ)។ សម្ព័ន្ធ Hitachi Group គឺជាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេផ្នែក Social Innovation ស្វែងរកដំណោះស្រាយលើបញ្ហាសង្គមតាមរយៈបច្ចេកវិទ្យា ដែលមានបុគ្គលិកបម្រើការច្រើនជាង ៣០៤ ០០០ នាក់ នៅទូទាំងពិភពលោក។ ជាមួយនឹងកិច្ចសហការ​បែបនេះ Hitachi បានផ្តល់​នូវដំណោះស្រាយជូនអតិថិជនទៅ ច្រើនប្រទេសនៅជុំវិញពិភពលោក ដែលគ្របដណ្ដប់ទៅលើវិស័យជាច្រើនរួមមាន៖ ការផ្គត់ផ្គង់, ការអភិវឌ្ឃន៍ទីក្រុង, វិស័យឧស្សាហកម្មនិងថាមពល, វិស័យហិរញ្ញវត្ថុ, វិស័យរដ្ឋបាលសាធារណៈ និងវិស័យសុខាភិបាលផងដែរ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាច​ស្វែង​រកលើ៖ www.hitachi.com ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ Twitter | LinkedIn | Facebook

អំពីក្រុមហ៊ុន Elite Technology JSC Pte Ltd (សឹង្ហបុរី)

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd មានមោទនភាពក្លាយជាសមាជិកនៃសម្ព័ន្ធ Elite Technology Jsc Group នៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនរបស់យើងបានចុះបញ្ជីកាលពីខែមេសាឆ្នាំ ២០២០ ក្លាយជាតំណាងចែក ចាយផ្ដាច់មុខនៅក្នុងប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងសឹង្ហបុរី។

ជាមួយនឹងការសហការយ៉ាងស្អិតរមួត រួមទាំងការបណ្ដុះ​បណ្ដាលក្រុម​​បុគ្គលិកផ្នែកលក់ប្រកប​ដោយ​វិជ្ជាជីវៈខ្ពស់ មាន​ផ្តល់សេវាប្រឹក្សាទាំងមុន និងក្រោយលក់ជូនអតិថិជនផងនោះ បានធ្វើឲ្យពួកយើងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ ឈានមុខគេនៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលមានក្រុមហ៊ុនឯកទេសផ្សេងៗដូចជា Oracle, Hitachi, Palo Alto ជាដើម។ល។

ក្រុមហ៊ុនរបស់យើងផ្តល់ជូននូវដំណោះស្រាយជាកញ្ចប់យ៉ាងសំបូរបែបទាំងផ្នែក Hardware និង Software ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងលើផ្នែកសេវាកម្ម។ ពួកយើងបេ្តជ្ញាចិត្តខ្ពស់ដើម្បីធ្វើយ៉ាងណារក្សានូវកិត្តិនាមជា “ក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេនូវសេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។”

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd ទទួលស្គាល់ជាច្រើនឆ្នាំនៅលើទីផ្សារដែលមានផលិតផល គុណភាព ខ្ពស់ មានទំនុកចិត្តនិងសេវាកម្មផ្គត់ផ្គង់ល្អឥតខ្ចោះសម្រាប់រដ្ឋាភិបាល រួមទាំងវិស័យឯកជនដូចជា ក្រុមហ៊ុនទូរគមនាគមន៍ និងធនាគារហរិញ្ញវត្ថុ ជាដើម។ល។

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd យើងខ្ញុំសំឡឹងបោះជំហានទៅមុខជានិច្ច ដើម្បីធានានូវនិរន្តភាព បង្កើនទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មរបស់យើងឲ្យបានកាន់តែស្និទ្ធស្នាលក្នុងការផ្តល់នូវគុណតម្លៃ ប្រកបដោយប្រសិទ្ធភាពនិងផ្តល់ជូននូវដំណោះស្រាយផ្នែកបច្ចេកវិទ្យាឈានមុខគេ។

ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​យើង​ Elite Technology JSC Pte Ltd,.. ​តំណាងចែកចាយផ្ដាច់មុខនៅកម្ពុជាតាមរយៈ ៖ websiteចុចឈ្មោះទីនេះ ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ LinkedIn | Facebook | Telegram

សម្រាប់ព័ត៌មានបន្ថែមសាក​សួរ៖ កញ្ញា សែម​ វួចនី | ទូរសព្ទ: +855 10 961 821 | អ៊ីម៉ែល: vouchny@elite-jsc.com

អត្ថបទ៖ រក្សា