Hitachi VSP 5000 Series ផ្ទុក​និង​ផ្ទេរ​ទិន្នន័យ​លឿន កម្លាំង​ខ្លាំង​បំផុត នឹងក្លាយជាឧបករណ៍ខ្វះមិនបានក្នុងអាជីវកម្មនៅកម្ពុជា ថ្ងៃអនាគត

  • 2021-12-09 10:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធឌីជីថល Hitachi Vantara សូមណែនាំនូវផលិតផល សម្រាប់ផ្ទុកនិងគ្រប់គ្រងទិន្នន័យ ល្បឿនលឿន Hitachi VSP 5000 Series នឹងក្លាយជាឧបករណ៍មិនអាចខ្វះបានក្នុងអាជីវកម្មថ្ងៃអនាគតផ្តល់ភាពងាយស្រួល ជួយសម្រួលការងារគ្រប់គ្រងប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ម្ចាស់សហគ្រាសនានាក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។

Hitachi Accelerated Fabric មានលក្ខណៈពិសេសអនុញ្ញាតឱ្យ Hitachi Storage Virtualization Operating System RF (SVOS RF) បិទចរាចរណ៍ I/O នៅពេលអ្នកពង្រីកប្រព័ន្ធទិន្នន័យរបស់អ្នក ដោយផ្តល់នូវ IOPS រហូតដល់ទៅ 33 លាន។ ការដាក់រួមគ្នារវាង NVMe ជាមួយ SAS flash ព្រមគ្នាក្នុងពេលតែមួយអនុញ្ញាតឲ្យអ្នកទទួលបានផលចំណេញ $/GB រហូតដល់ទំហំផ្ទុក 69PB និងធានាដំណើរការ ១០០% មកវិញទាំងអស់មិនបាត់បង់ទិន្នន័យ។

ផលិតផលល្អបំផុត VSP 5000 Series :

ផលិតផល VSP 500 Series គឺជាផលិតផលសំរាប់ផ្ទុក និងគ្រប់គ្រងទិន្នន័យ កម្លាំងខ្លាំងបំផុតដើម្បីដើរតួយ៉ាងសំខាន់ក្នុងអាជីវកម្មលោកអ្នកឲ្យទទួលបានជោគជ័យលើវិស័យឌីជីថល នាពេលបច្ចុប្បន្ន។ ថ្ងៃនេះ VSP 5000 Series បានពង្រីកបន្ថែមនូវមុខងាររបស់ខ្លួនឈានដល់កម្រិតសហគ្រាសធំៗ Enterprise-class ដើម្បីឲ្យស្របទៅ តាម តម្រូវការផ្ទុកទិន្នន័យក្នុងក្រុមហ៊ុនរបស់ភ្ញៀវដែលកំពុង ទាមទារនូវឧបករណ៍ កម្លាំងខ្លាំងដើម្បីមកផ្ទុក ទិន្នន័យយ៉ាងច្រើនសម្បើម។

ចំពោះប្រភេទ Enterprise Storage ថ្មីចំនួនពីរម៉ូឌែលរបស់ VSP មានដូចជា៖ VSP 5200 និង VSP 5600 សុទ្ធសឹងតែជាប្រភេទឧបករណ៍​ផ្ទុកទិន្នន័យ​​ដំណើរការរលូននិង ប្រកបដោយប្រសិទ្ធភាព ខ្ពស់ អាចកាត់បន្ថយដល់ ៤២% នៃកត្ដាបាត់បង់ទិន្នន័យ ព្រមទាំងមានលទ្ធភាព​បង្កើនទំហំ​ផ្ទុកទិន្នន័យថែមទៀតផង។ ជាមួយនឹងបច្ចេកវិទ្យា end-to-end NVMe មាននៅលើម៉ូឌែល VSP 5600 បង្កើតបានកំណត់ត្រាមួយគួរឲ្យកត់សម្គាល់​នោះគឺ ដំណើរការលឿនរហ័សដល់ទៅ ៣៣លាន IOPS ថែមទាំងអាច​កាត់បន្ថយ​​ដំណើរ អាក់រអួលក្នុងប្រព័ន្ធ​បណ្ដាញដល់ទៅ ៣៩ មៃក្រូវិនាទី (Microsecond) ស្មើនឹង ដប់ស្វ័យគុណ-៥ (គិតជានាទី)។

សមត្ថភាពខ្ពស់ៗទាំងនេះអាចឆ្លើយតបទៅ​នឹង​ បញ្ហាជាប់គាំង​ជាយថាហេតុណាមួយក្នុងបណ្ដាញ និងជួយបង្កើនប្រសិទ្ធភាពក្នុង datacenter ផងដែរ។ មិនត្រឹមតែប៉ុណ្ណេះទេ 5600 មានភាពវៃឆ្លាតខ្លាំងណាស់ អាចផ្តល់ មកវិញនូវលទ្ធផលដ៏ទៀងទាត់ពេលជាក់លាក់ ទោះបីជាត្រូវឆ្លងកាត់​បណ្ដាញច្រើន​ក្នុងពេលតែមួយ​ទាំងប្រព័ន្ធ​ការពារ​ស្វ័យប្រវត្តិ និង​ការវិភាគ​នានា។

ផលិតផលរក្សាទុកទិន្នន័យថ្មីប្រភេទ VSP 5000 Series មានមុខងារដូចគ្នាទៅនឹងកម្មវិធីជំនាន់ទំនើប ម៉ូឌែល E-Series ដែលអាចមានលទ្ធភាពភ្ជាប់បច្ចេកវិទ្យា Hybrid Cloud ជួយសម្រួលទំហំការងារធំៗ​មកជាផ្នែកតូចៗ មិនស្មុគស្មាញ​​លើការគ្រប់គ្រងទិន្នន័យនៃ data fabric ឬក្នុងន័យ Edge-to-Cloud Data Fabric ។

Hitachi ផ្តល់ជូននូវការផ្ទុក និងផ្ទេរទិន្នន័យដ៏ំទំនើបបំផុត ‘data in place’

ក្នុងស្ថាប័ន​របស់អ្នក អាចបង្កើនសមត្ថភាពអ្នកឯកទេស IT ដោយការផ្តល់ឱកាសពួកគេទៅលើបច្ចេកវិទ្យា Cloud ដែលមានភាពរហ័សរហួន​និងមានស្ថេរភាពថែមទៀតផង។ ក្រុមហ៊ុន Hitachi Vantara ផ្តល់នូវឱកាសទាំងទ្វេរនេះ អាច​ភ្ជាប់គ្នារវាងឧបករណ៍ VSP 5000 Series ជាមួយនឹង ‘data in place’ ការបង្កើនប្រសិទ្ធភាព​ដោយ​គ្មានការ រំខានអ្វីឡើយ នៅក្នុងជំនាន់ថ្មីនៃបច្ចេកវិទ្យាចុងក្រោយ។

ផលិតផលរក្សាទុកទិន្នន័យថ្មីស៊េរី VSP 5200 និង VSP 5600 ទាំងពីរនេះជាឧទាហរណ៍ដ៏ល្អមួយដែលក្រុមហ៊ុន Hitachi ផ្តល់ជូននូវការផ្ទុក និងផ្ទេរទិន្នន័យទំនើបបំផុត ដែលមានសមត្ថភាព​ខ្ពស់សក្តិសមនឹងបចេ្ចកវិទ្យា VSP ដែលជាវិធីសាស្រ្តធ្វើយ៉ាងណាឲ្យប្រតិបត្តការមានភាពសាមញ្ញ​ សម្រាប់អាជីវកម្មឈរជើងច្រើនឆ្នាំទៅមុខ។

Hitachi Modern Storage Assurance អាចបូកបញ្ចូល រាល់ការបញ្ជាទិញ (purchase) ផលិតផលរក្សាទុកទិន្នន័យស៊េរី VSP 5200 ឬ VSP 5600 ឬ ជាផ្នែកៗនៅលើ Everflex គឺជាសេវាកម្មរបស់ Hitachi ដែលអនុញ្ញាត​ឲ្យភ្ញៀវទាំងអស់ អាចជ្រើសរើសឬផ្គត់ផ្គង់ទៅអ្នកបញ្ជាទិញ (Client to consume) មានដូចជា៖ Hardware, Software និងសេវាកម្មនានា គិតទៅលើម៉ូឌែលនិមួយៗរបស់ Hitachi ។

លើសពីនេះទៀត Everflex អាចផ្តល់ឱកាសឲ្យអតិថិជនឬម្ចាស់អាជីវកម្ម អាចចាប់ផ្តើមពីជំហានដំបូងបានភ្លាមៗ ព្រមទាំងអាចកំណត់​ឡើងទៅ​កាន់​ទំហំផ្ទុកទិន្នន័យឬ Data Center ទំហំធំ ត្រឹមតែចំណាយក្នុងកញ្ចប់តែមួយ។

សូមទស្សនាវីដេអូខាងក្រោម៖

អំពីក្រុមហ៊ុន Hitachi Vantara

ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi Vantara ជា​ក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​គ្រប់គ្រងទាំងស្រុង​នៃក្រុមហ៊ុន Hitachi ,Ltd,.. យើងតែងតែជាមគ្គទេស៍ក្នុងការពាំនាំនូវភាពជាអ្នកដឹកនាំក្នុងវិស័យទិន្នន័យ និងប្រើប្រាស់ គុណតម្លៃនៃទិន្នន័យទាំងនោះសំដៅធ្វើយ៉ាងណាបង្កើតនូវភាពច្នៃប្រឌិតប្រកបដោយ បច្ចេកវិទ្យាវៃឆា្លតបំផុត ព្រមទាំងសំដៅធ្វើយ៉ាងណាធានាឲ្យបានដល់គោលដៅអាជីវកម្មកំណត់ទុក។ យើងបានភ្ជាប់បច្ចេកវិទ្យារួម បញ្ចូលគ្នាទាំងកម្មសិទ្ធបញ្ញា ជាមួយនឹងចំណេះដឹងពាក់ព័ន្ធនានាក្នុងវិស័យនេះ ដើម្បីផ្តល់នូវជម្រើសការ ដោះស្រាយរបៀបគ្រប់គ្រងទិន្នន័យ ក្នុងចេតនាជួយឲ្យសហគ្រាសអាជីវកម្ម ទទួលបាននូវបទពិសោធន៍ ជាក់ស្ដែង ជួយបង្កើនប្រាក់ចំនូលក្នុងក្រុមហ៊ុនជួយកាត់បន្ថយនូវការ ចំណាយមិនចាំបាច់។

Hitachi Vantara គឺជាក្រុមហ៊ុនឈានមុខគេតែមួយគត់ផ្តល់ដំណោះស្រាយជូនម្ចាស់អាជីវកម្មនូវ អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹក សន្ធាប់លើការច្នៃប្រឌិតបង្កើតថ្មី ដោយតភ្ជាប់នឹង ប្រព័ន្ធព័ត៌មានវិទ្យាដ៏ស៊ីជម្រៅ ក្នុងការងាររបស់អ្នក អនុវត្តផ្ទាល់ដូចជា អ្នកIT, អ្នកកាន់កាប់ប្រព័ន្ធ និងអ្នកឯកទេសបណ្ដាញជាដើម។ យើងប្រឹងប្រែងធ្វើការយ៉ាង សស្រាក់សស្រាំជាមួយស្ថាប័នលោកអ្នកគ្រប់ទីកន្លែង ដើម្បីធានាបាននូវលំនឹងគ្រប់គ្រងទិន្នន័យប្រកបដោយ ទំនុកទុកចិត្តជាទីបំផុត។ លោកអ្នកអាច​ស្វែង​រកពួក​​យើងនៅលើ៖ HitachiVantara.com

លោកអ្នកអាច​ស្វែង​រកយើងនៅលើ៖ Hitachi.com ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ Twitter | LinkedIn | Facebook

អំពីក្រុមហ៊ុន Hitachi, Ltd

ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi, Ltd មានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន គឺជាប្រទេសមួយដែលល្បីល្បាញខាងជំនាញបច្ចេកវិទ្យាស្វែងរកដំណោះស្រាយលើបញ្ហាសង្គម។ ក្រុមហ៊ុនទទួលបាន ចំណូលសារពើពន្ធជាលើកដំបូងក្នុងឆ្នាំ ២០១៦ ចំនួន ៩,១៦២២ ប៊ីលានយេនស្មើនឹងចំនួន ៨១,៨ ប៊ីលាន ដុល្លារ (ពាន់លានដុល្លារ)។ សម្ព័ន្ធ Hitachi Group គឺជាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេផ្នែក Social Innovation ស្វែងរកដំណោះស្រាយលើបញ្ហាសង្គមតាមរយៈបច្ចេកវិទ្យា ដែលមានបុគ្គលិកបម្រើការច្រើនជាង ៣០៤ ០០០ នាក់ នៅទូទាំងពិភពលោក។ ជាមួយនឹងកិច្ចសហការ​បែបនេះ Hitachi បានផ្តល់​នូវដំណោះស្រាយជូនអតិថិជនទៅ ច្រើនប្រទេសនៅជុំវិញពិភពលោក ដែលគ្របដណ្ដប់ទៅលើវិស័យជាច្រើនរួមមាន៖ ការផ្គត់ផ្គង់, ការអភិវឌ្ឃន៍ទីក្រុង, វិស័យឧស្សាហកម្មនិងថាមពល, វិស័យហិរញ្ញវត្ថុ, វិស័យរដ្ឋបាលសាធារណៈ និងវិស័យសុខាភិបាលផងដែរ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាច​ស្វែង​រកលើ៖ www.hitachi.com

លោកអ្នកអាច​ស្វែង​រកយើងនៅលើ៖ Hitachi.com ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ Twitter | LinkedIn | Facebook

អំពីក្រុមហ៊ុន Elite Technology JSC Pte Ltd (សឹង្ហបុរី)

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd មានមោទនភាពក្លាយជាសមាជិកនៃសម្ព័ន្ធ Elite Technology Jsc Group នៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនរបស់យើងបានចុះបញ្ជីកាលពីខែមេសាឆ្នាំ ២០២០ ក្លាយជាតំណាងចែក ចាយផ្ដាច់មុខនៅក្នុងប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងសឹង្ហបុរី។

ជាមួយនឹងការសហការយ៉ាងស្អិតរមួត រួមទាំងការបណ្ដុះ​បណ្ដាលក្រុម​​បុគ្គលិកផ្នែកលក់ប្រកប​ដោយ​វិជ្ជាជីវៈខ្ពស់ មាន​ផ្តល់សេវាប្រឹក្សាទាំងមុន និងក្រោយលក់ជូនអតិថិជនផងនោះ បានធ្វើឲ្យពួកយើងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ ឈានមុខគេនៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលមានក្រុមហ៊ុនឯកទេសផ្សេងៗដូចជា Oracle, Hitachi, Palo Alto ជាដើម។ល។

ក្រុមហ៊ុនរបស់យើងផ្តល់ជូននូវដំណោះស្រាយជាកញ្ចប់យ៉ាងសំបូរបែបទាំងផ្នែក Hardware និង Software ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងលើផ្នែកសេវាកម្ម។ ពួកយើងបេ្តជ្ញាចិត្តខ្ពស់ដើម្បីធ្វើយ៉ាងណារក្សានូវកិត្តិនាមជា “ក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេនូវសេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។”

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd ទទួលស្គាល់ជាច្រើនឆ្នាំនៅលើទីផ្សារដែលមានផលិតផល គុណភាព ខ្ពស់ មានទំនុកចិត្តនិងសេវាកម្មផ្គត់ផ្គង់ល្អឥតខ្ចោះសម្រាប់រដ្ឋាភិបាល រួមទាំងវិស័យឯកជនដូចជា ក្រុមហ៊ុនទូរគមនាគមន៍ និងធនាគារហរិញ្ញវត្ថុ ជាដើម។ល។

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd យើងខ្ញុំសំឡឹងបោះជំហានទៅមុខជានិច្ច ដើម្បីធានានូវនិរន្តភាព បង្កើនទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មរបស់យើងឲ្យបានកាន់តែស្និទ្ធស្នាលក្នុងការផ្តល់នូវគុណតម្លៃ ប្រកបដោយប្រសិទ្ធភាពនិងផ្តល់ជូននូវដំណោះស្រាយផ្នែកបច្ចេកវិទ្យាឈានមុខគេ។

ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​យើង​ Elite Technology JSC Pte Ltd,.. ​តំណាងចែកចាយផ្ដាច់មុខនៅកម្ពុជាតាមរយៈ ៖ websiteចុចឈ្មោះទីនេះ ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ LinkedIn | Facebook | Telegram

សម្រាប់ព័ត៌មានបន្ថែមអាច​សាក​សួរ៖ កញ្ញា សែម​ វួចនី | ទូរសព្ទ: +855 10 961 821 | អ៊ីម៉ែល: vouchny@elite-jsc.com

ប្រភព

-Blog: VSP 5000-Series Storage Products.

-Blog: Drive Toward the Future With the New Hitachi Virtual Storage Platform 5000 Series

-Blog: Hitachi Vantara Customers use Cases

អត្ថបទ៖ រក្សា