អ្នកប្រើជាច្រើនមានបញ្ហា iPhone 13 ឡើងអេក្រង់ផ្កាឈូក ហើយនេះជាដំណោះស្រាយ

  • 2022-01-25 02:54:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពី iPhone 13 បញ្ចេញលើទីផ្សារ អ្នកប្រើជាច្រើនបានរាយការណ៍ថា ទូរសព្ទរបស់ពួកគេមានបញ្ហា លោតអេក្រង់ពណ៌ផ្កាឈូក ធ្វើឱ្យដំណើរការយឺត គាំងកម្មវិធី ហើយពួកគេបង្ខំចិត្តបិទម៉ាស៊ីនទៀតផង។

ជុំវិញបញ្ហានេះ ផ្នែក Apple Support អះអាងថា មិនមានភស្តុតាងណាមួយបញ្ជាក់ ថាវាជាបញ្ហាផ្នែក Hardware នោះទេ។ ហើយ Apple ក៏មិនបញ្ជាក់ពីបញ្ហាអ្វីច្រើន ក្រៅតែពីផ្ដោតបញ្ហាទៅលើ Software bug នោះដែរ។

យ៉ាងណា ក៏មានគន្លឹះមួយចំនួន ដើម្បីដោះស្រាយបញ្ហាលោតផ្ទាំងផ្កាឈូកលើ iPhone 13 ផងដែរ ដូចជា៖

  • Restart iPhone របស់អ្នក ប៉ុន្ដែបញ្ហានេះអាចដោះស្រាយបណ្ដោះអាសន្នប៉ុណ្ណោះ
  • ប្រើកំណែអាប់ឌែត iOS ចុងក្រោយបំផុត តាមវិធី ចូលទៅកាន់ Settings > General > Software Update
  • អាប់ឌែតរាល់កម្មវិធីក្នុង App Store តាមវិធី ចូលទៅកាន់ App Store > ចុចលើ profile នៅផ្នែកលើគេខាងស្ដាំ > អូសចុះក្រោម > Update All
  • លុបកម្មវិធីណាមានបញ្ហា (កម្មវិធីដែលប្រើហើយធ្វើឱ្យអេក្រង់ឡើងផ្កាឈូក)៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម