ខុន សម្ផស្ស ទីផ្សារ​កាន់​តែ​ខ្លាំង​ក្រោយ​ចូល​ក្រុម Sun Super Model

  • 2014-11-25 21:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ខុន សម្ផស្ស ​មាន​ទីផ្សារ​​សម្ដែង​​កាន់​តែ​ខ្ពស់​ បន្ទាប់​ពី​ចុះ​កុងត្រា​ចូល​ក្រុម​តារា​បង្ហាញ​ម៉ូដ Sun Super Model។   ការ​ចុះ​កុងត្រា​ឱ្យ​ក្រុម​តារា​បង្ហាញ​ម៉ូដ​នេះ និង​ មាន​ទីផ្សារ​សម្ដែង​ខ្ពស់ បន្ទាប់​ពី​កញ្ញា ក្លាយ​ជា ជយលាភី​​កម្មវិធី Face Of Hiruscar 2014 កាល​ពី​ពេល​កន្លង​ទៅ។   តារា​សម្ដែង ​កញ្ញា ខុន សម្ផស្ស និយាយ​ថា៖"ខាង​ Sun គាត់​​បាន​ផ្ដល់​ការងារ​ឱ្យ​ច្រើន ហើយ​ណា​មួយ​ក៏​មាន​គេ​ខាង​ក្រៅ​ទាក់ទង​ឱ្យ​សម្ដែង​ច្រើន​ដែរ​ក្រោយ​ចូល​ក្រុម​តារា​បង្ហាញ​ម៉ូដ​មួយ​នេះ"។

 

កញ្ញា ខុន សម្ផស្ស ក្នុង​កម្មវិធី​ទទួល​ជយលាភី​កាល​ពី​ពេល​កន្លង​ទៅ

 

កញ្ញា​បន្ត​ចាប់​ពី​ខែ​ ធ្នូ​ ខាង​មុខ​នេះ​តទៅ​សកម្មភាព​របស់​ខ្លួន​ជា​មួយ​នឹង​ការងារ​សិល្បៈ​កាន់​តែ​មមាញឹក​ថែម​ទៀត​ ដោយ​​ខាង​ក្រុម Sun Super Model នឹង​មាន​សកម្មភាព ក្នុង​ពិធី​បុណ្យ សមុទ្រ​នៅ ខេត្ត កោះ​កុង ការ​ដើរ​ម៉ូដ​នៅ​ភ្នំ​បូក​គោ​ជា​ដើម។

 

​តារា​សម្ដែង​វ័យ​ក្មេង​រូប​នេះ​បាន​បង្ហាញ​អារម្មណ៍​រំភើប​សប្បាយ​រីករាយ​ជា​ខ្លាំង បន្ទាប់​ពី​ទីផ្សារ​សម្ដែង​មាន​ការ​មមាញឹក​ខ្លាំង​ក្រោយ​ឈាន​ជើង​មក​កាន់​ក្រុម​ Sun Super Model។

 

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​អ្នក​ចាត់​ការ​ទូទៅ​ក្រុម​តារា​បង្ហាញ​ម៉ូដ Sun Super Model លោក ម៉ែន និមលរ័ត្ន ទទួល​ស្គាល់​ថា​ ខាង​ក្រុម​របស់​ពិត​ជា​បាន​ផ្ដល់​ការងារ​ច្រើន​ពិត​មែន​ជូន​កញ្ញា ខុន សម្ផស្ស។ ការ​ទទួល​បាន​ការ​ងារ​ច្រើន ព្រោះ​តារា​ស្រី​ខាង​លើ​មាន​សមត្ថភាព​ខ្ពស់ បូក​រួម​នឹង​សម្ផស្ស​ស្រស់​ស្អាត។

 

លោក ម៉ែន និមលរ័ត្ន បញ្ជាក់​ថា៖ "សមត្ថភាព​គាត់​ខ្លាំង សម្ផស្ស​ស្រស់​ស្អាត ដូច្នេះ​គ្មាន​រឿង​​ដែល​គាត់​មិន​អាច​ទទួល​ការងារ​ច្រើន​បាន​ទេ។ យើង​នឹង​ផ្ដល់​ការងារ​ច្រើន​បន្ថែម​ទៀត​ជូន​គាត់​នា​ពេល​ខាង​មុខ"។

 

លោក ម៉ែន និមលរ័ត្ន និង​កញ្ញា ខុន សម្ផស្ស ក្នុង​ពិធីចុះ​កុងត្រា​ចូល​ក្រុម Sun Super Model

 

អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​បន្ត​ថា​ ខាង​ក្រុម​របស់​លោក​ត្រៀម​នឹង​បញ្ជូន​កញ្ញា ខុន សម្ផស្ស ទៅ​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៥។ ទោះ​យ៉ាង​ណា​ក៏​ដោយ​​លោក​បាន​ឱ្យ​ដឹង​ថា​ តារា​ស្រី​ខាង​លើ​នៅ​ខ្វះ​ចំណេះ​ដឹង​​ផ្នែក​ភាសា អង់គ្លេស និង​របាំ។

 

ក្រោយ​ពី​ពង្រឹង​ផ្នែក​ទាំង​ពីរ​នេះ​បាន​ហើយ​ក្រុម Sun Super Model នឹង​បញ្ជូន​កញ្ញា ខុន សម្ផស្ស ទៅ​ប្រកួតប្រជែង​នៅ​ឆាក​អន្តរជាតិ។

 

កញ្ញា ខុន សម្ផស្ស ជា​ជយលាភី​តារា​បង្ហាញ​ម៉ូដ​កម្មវិធី Face Of Hiruscar 2014 កាល​ពី​ពេល​កន្លង​ទៅ​ជា​មួយ​លោក នួន សុខ​ចំរើន ។ មុន​​​ក្លាយ​ជា​ជយលាភី ក៏​ដូច​ជា​ចុះ​ក្រុម​ត្រា​នឹង​ក្រុម Sun Super Model កញ្ញា ធ្លាប់​សម្ដែង​ខ្សែ​ភាពយន្ត​ជា​ច្រើន​​ដូច​ជា ដី​បំនាស់​ថ្មី គំនុំ​អតីត​ជាតិ និង​រឿង ទឹក​ចិត្ត​ប្រពន្ធ​ជា​ដើម៕

 

អានអត្ថបទបន្ត៖ បុរី និង​ ខុន​ដូ ​​តារា​ខ្មែរ​ចូល​ចិត្ត​​ទិញ​ស្នាក់​នៅ​បំផុត!

អានអត្ថបទបន្ត៖ Meryl Streep គឺ​ជា​អ្នក​​ឈ្នះ​​ពាន​មេដាយ​​សេរីភាពជាន់​ខ្ពស់ពី​ ​

អានអត្ថបទបន្ត៖ គំនូរជីវចល​ទាំង​៥​នេះ មួយ​ណា​​អ្នក​ចូលចិត្ត​មើល​ជាង​គេ?

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទពេញនិយម
អត្ថបទថ្មី