ពូទីន និងមនុស្សជំនិតលាក់ខ្លួនក្នុងលេណដ្ឋានសម្ងាត់ ត្រៀមប្រើអាវុធនុយក្លេអ៊ែរ វាយប្រហារលើអ៊ុយក្រែន

  • 2022-03-31 02:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីរុស្សី លោកពូទីន និងមនុស្សជំនិតរបស់លោក ត្រូវបានគេរាយការណ៍ថាកំពុងសម្ងំលាក់ខ្លួន ពួនអាត្មា នៅក្នុងលេណដ្ឋានដ៏សម្ងាត់បំផុត។

ការសម្ងំលាក់ខ្លួនរបស់លោកពូទីន និងមនុស្សជំនិតរបស់លោកនៅក្នុងលេណដ្ឋានសម្ងាត់ គឺដោយសារខ្លាចសង្គ្រាមនៅអ៊ុយក្រែន រីកកាន់តែធំក្លាយទៅជាសង្គ្រាមនុយក្លេអ៊ែរ។ លេណដ្ឋានសម្ងាត់របស់រុស្សី គឺសម្រាប់មេដឹកនាំកំពូលលាក់ខ្លួននៅពេលមានអាសន្ន ឫ សង្គ្រាមធំកើតឡើង។

គេក៏មានការព្រួយបារម្ភផងដែរថា នៅពេលមេដឹកនាំវិមានក្រឹមឡាំង សម្រេចប្រើប្រាស់លេណដ្ឋានដែលមានសុវត្ថិភាពបំផុត មានន័យថាបុរសខ្លាំងរុស្សីរូបនេះ ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕

ប្រភព៖ metro.co.uk   ប្រែសម្រួល ៖ សង្ហា