ក្នុងចំណោម​ប្រទេសអាស៊ានទាំង១០ មាន​៨ ដែល​មាន​ច្បាប់កំណត់ទោសប្រហារជីវិតពាក់ព័ន្ធនឹងគ្រឿងញៀន

  • 2022-03-31 07:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោម​ប្រទេសអាស៊ានទាំង១០ មាន​៨ប្រទេស ដែល​មាន​ច្បាប់កំណត់ទោសប្រហារជីវិត ពិសេសលើ​បទល្មើសគ្រឿងញៀន មិនថាដោយ​គ្រាន់តែកាន់កាប់ ក្នុងទំហំតិចតួច ឬក៏ជាបណ្តាញជួញដូរធំនោះ​ទេ​។ ប្រទេសដែលគ្មានទោសប្រហារជីវិតគឺកម្ពុជា និងហ្វីលីពីន។

​​នៅហ្វីលីពីន ថ្វីបើគ្មានទោសប្រហារជីវិតមែន តែប្រតិបត្តិការប្រឆាំងគ្រឿងញៀន​ បញ្ជាដោយ​លោកប្រធានាធិបតី ឌុយទែរតឺ បាន​សម្លាប់​មនុស្សក្រៅប្រព័ន្ធច្បាប់ ចំនួន​៦០០០នាក់​ បើយោងតាមតួលេខផ្លូវការ។ តែបើផ្អែកតាមតួលេខ​ផ្សេងទៀត មនុស្ស​យ៉ាង​តិច​២ម៉ឺននាក់​ ដែលត្រូវបានគេសម្លាប់ ក្នុង​ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅហ្វីលីពីន។

​យោងតាមរបាយការណ៍​ នៃអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ឲ្យ​ដឹងថា ការចាប់ឃាត់គ្រឿងញៀន ប្រភេទម៉េតំហ្វេមីន នៅអាស៊ីអាគ្នេយ៍ បាន​កើនឡើងជាលំដាប់ ក្នុងរវាង​១០ឆ្នាំចុងក្រោយនេះ។​ ក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩​ ថ្វីបើតម្លៃគ្រឿងញៀនបានចុះថោក តែទំហំបរិមាណគ្រឿងញៀនវិញ មិនបានចុះថយទេ នៅអាស៊ីអាគ្នេយ៍៕

ប្រែសម្រួល៖ សៀនហួរ