អត់​បង់​ថ្លៃ​ទេ​បង​ប្អូន! ក្រសួង​ទេសចរណ៍​ ប្រកាស​បើក​បណ្ដុះបណ្ដាល​វគ្គ​គ្រប់​គ្រង​កម្មវិធី​ក្នុង​ខែ​នេះ!

  • 2022-06-10 03:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​ល្អ​សម្រាប់​បង​ប្អូន​ដែល​មាន​បំណង​ដុះខាត់​សមត្ថភាព និង​បង្កើត​បំណិន​ជីវិត​លើក​កម្ពស់​ផលិតភាព ពេល​នេះ​ក្រសួង​ទេសចរណ៍ បាន​ប្រកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ "គ្រប់​គ្រង​កម្មវិធី" ដោយ​ឥត​គិត​ថ្លៃ​នៅ​ក្នុង​ខែ​មិថុនា​នេះ។

នេះ​ជា​ផែន​ការ​មួយ​របស់​ក្រសួង​ទេសចរណ៍ ដើម្បី​ចូល​រួម​លើក​កម្ពស់ និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចណ៍ សំដៅ​លើក​កម្ពស់​វិស័យ​នេះ​ទាំង​មូល។ ដូច្នេះ​ក្រសួង​សូម​ជូន​ដំណឹង​នេះ​ទៅ​ដល់​បុគ្គលិក​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ បដិសណ្ឋារកិច្ច និង​ការ​ធ្វើ​ដំណើរ ប្រតិបត្តិករ​ទេសចរណ៍ សហព័ន្ធ​ទេសចរណ៍​កម្ពុជា សមាគមឧស្សាហកម្ម​ទេសចរណ៍ យុវជន សិស្ស និស្សិត និង​សាធារណជន​ផង​ជ្រាប។

តាម​ការ​បញ្ជាក់ វគ្គ​សិក្សា​នេះ នឹង​បង្រៀន​ដោយ​សាស្ត្រាចារ្យ​បណ្ឌិត​ជំនាញ​ទេសចរណ៍​ជនជាតិ​ឥណ្ឌូណេស៊ី​ផ្ទាល់​តែ​ម្ដង។ នេះ​គឺ​ជា​វគ្គ​សិក្សា​តាម​អនឡាន ក្នុង​បរិបថ​ថ្មី ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៥ មិថុនា ២០២២​ត​ទៅ។ សម្រាប់​ប្រិយមិត្ត​ដែល​ចង់​ចូល​រួម​សិក្សា សូម​ប្រញាប់​ចុះ​ឈ្មោះ​ឲ្យ​លឿន​តាម​តែ​អាច​ធ្វើបាន!

អត្ថបទ៖ ទារិកា