គ្មានវ៉ាក់សាំងចាក់សូម្បី១ដូស ស្រាប់តែមានដំណឹងថាកូរ៉េខាងជើង ត្រៀមប្រកាសជ័យជំនះលើជំងឺកូវីដ១៩!

  • 2022-06-21 02:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានរយៈពេលមួយខែហើយ ចាប់តាំងពីប្រទេសកូរ៉េខាងជើងបានទទួលស្គាល់ថាមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ បន្ទាប់ពីបានបដិសេធអស់រយៈពេលជាង២ឆ្នាំ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើងមិនមានអ្នកស្លាប់ដ៏ច្រើនបណ្តាមកពីកូវីដ១៩ទេ ដែលគេចាត់ទុកប្រទេសនេះថា ជាប្រទេសមួយដែលមានប្រព័ន្ធថែទាំសុខភាពដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។ លទ្ធភាពទទួលបានវ៉ាក់សាំងតិចតួច ឬគ្មានតែម្តង ហើយអ្វីដែលអ្នកខាងក្រៅមើលឃើញថាជាកំណត់ត្រាដ៏យូរនៃការមិនអើពើនឹងទុក្ខវេទនារបស់ប្រជាជនខ្លួន។

យោងតាមតួលេខផ្លូវការ ករណីឆ្លងកំពុងធ្លាក់ចុះ ហើយប្រទេសកូរ៉េខាងជើង កំពុង​រៀបចំ​ប្រកាស​ជ័យ​ជម្នះលើជំងឺកូវីដ១៩​ហើយ៕

ប្រភព៖ MSN   ប្រែសម្រួល ៖ សង្ហា