អាមេរិក ព្រមព្រៀងលក់អាវុធក្នុងតម្លៃជាង ១ពាន់លានដុល្លា ទៅឱ្យកោះតៃវ៉ាន់!
- 2022-09-05 02:22:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក ព្រមព្រៀងលក់អាវុធក្នុងតម្លៃជាង ១ពាន់លានដុល្លា ទៅឱ្យកោះតៃវ៉ាន់!
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិកបានយល់ព្រមលក់សព្វាវុធក្នុងតម្លៃ ១.១ ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ ដែលបង្កឱ្យមានកំហឹងពីប្រទេសចិន។
កិច្ចព្រមព្រៀងលក់អាវុធដែលបានស្នើឡើងរួមមានប្រព័ន្ធរ៉ាដា ដើម្បីតាមដានការវាយប្រហារដែលចូលមក មីស៊ីលប្រឆាំងនាវា និងមីស៊ីលប្រឆាំងការវាយប្រហារតាមអាកាស។ ការស្នើទិញអាវុធពីកោះតៃវ៉ាន់ កើតឡើងបន្ទាប់ពីប្រធានសភាតំណាងរាស្រ្តអាមេរិក Nancy Pelosi កាលពីខែមុនបានក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល ២៥ឆ្នាំ ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ។
ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវឲ្យអាមេរិកលុបចោលកិច្ចព្រមព្រៀងនេះ។ អ្នកនាំពាក្យលោក Liu Pengyu បាននិយាយថា កិច្ចព្រមព្រៀងនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ លោកបានបន្ថែមថា “ប្រទេសចិននឹងចាត់វិធានការចាំបាច់យ៉ាងម៉ឺងម៉ាត់ចំពោះការវិវត្តន៍នៃស្ថានការណ៍នេះ”។
ទីក្រុងប៉េកាំងមើលឃើញកោះដែលគ្រប់គ្រងដោយខ្លួនឯងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយទទូចថាវាគួរតែត្រូវបានបង្រួបបង្រួមជាមួយចិនដីគោក។ ចិនបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់កាលពីខែមុន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិក៕