ក្រុមហ៊ុន Smart Axiata បន្តគាំទ្រកីឡាជាតិលើកទី ៣ អមជាមួយការសម្តែងពីសិល្បករមកពីកម្មវិធី Pleng
- 2022-11-27 16:16:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Smart Axiata បន្តគាំទ្រកីឡាជាតិលើកទី ៣ អមជាមួយការសម្តែងពីសិល្បករមកពីកម្មវិធី Pleng
ចន្លោះមិនឃើញ
ការប្រកួតកីឡាជាតិកម្ពុជាលើកទី៣ និងកីឡាប៉ារ៉ាឡាំពិកជាតិលើកទី១ បានចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសគឺ Smart Axiata ជាអ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៍នេះ។ កម្មវិធី Pleng ដែលជាកម្មវិធីតន្រ្តីរបស់ក្រុមហ៊ុន Smart Axiata ក៏បានធ្វើការសហការជាមួយសិល្បករល្បីល្បាញក្នុងស្រុកដើម្បីនិពន្ធបទចម្រៀងពិសេសមួយ សម្រាប់សម្តែងផ្ទាល់ក្នុងអំឡុងពេលពិធីបើកកម្មវិធីផងដែរ។
ពិធីបើកការប្រកួតកីឡាជាតិបានប្រព្រឹត្តឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការអញ្ជើញចូលរួមពីអ្នក ទស្សនារាប់ពាន់នាក់ ដែលបញ្ជាក់អំពីការកើនឡើងនៃការគាំទ្រវិស័យកីឡានៅកម្ពុជា។
នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Smart Axiata ដឹងពីតួនាទីរបស់យើង ក្នុងការចូលរួមគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជាដោយក្នុងនោះវិស័យកីឡាដើរតួយ៉ាងសំខាន់។យើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍កីឡានៅកម្ពុជានិងការបណ្តុះបណ្តាលទេពកោសល្យយុវជនកម្ពុជា»។
ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នឹងប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពត កែប សៀមរាប និងព្រះសីហនុ។ កម្មវិធីនេះ ជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជារហូតដល់ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយ។ ការប្រកួតឆ្នាំនេះ ក៏មាននូវការដាក់បញ្ចូលការប្រកួតកីឡាជាតិប៉ារ៉ាឡាំពិកថ្នាក់ជាតិ ជាលើកដំបូងនៅកម្ពុជាផងដែរ។កីឡាជាតិលើកទី 3 នឹងមានការដាក់បញ្ចូលកីឡាសាមញ្ញចំនួន៣៨ និងកីឡាប៉ារ៉ាឡាំពិកចំនួន៧ដោយមានវិញ្ញាសាសរុបចំនួន៤០៥។ ពិធីបិទកម្មវិធីជាផ្លូវការ នឹងប្រព្រឹត្តិនៅថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2022។
សិល្បករខ្មែរកំពូល រួមមានលោក ម៉ម ពេជ្ររិទ្ធ លោកស្រី មាស សុខសោភា លោក រីម ភារម្យ លោក ដួង វីរៈសិទ្ធ កញ្ញា តី និងពូឃ្លាំង បានសម្តែងបន្តផ្ទាល់នូវបទចម្រៀងដែលទើបនិពន្ធថ្មី ក្រោមចំណងជើង «វីរភាពកីឡា» ក្នុងពិធីបើកកម្មវិធី អមជាមួយនឹងទស្សនីយភាពការសម្តែងដ៏អស្ចារ្យ ដែលប្រកបដោយទម្រង់សិល្បៈខ្មែរចម្រុះមានតាំងពីរបាំព្រះរាជទ្រព្យ និងក្បាច់គុនបុរាណល្បុក្កតោ។
តារាខ្មែរល្បីៗផ្សេងទៀតពីកម្មវិធី Pleng – រួមមាន G-Devith ក្មេងខ្មែរ Klapyahandz Rethko និង វុទ្ធា ជាដើមក៏បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងការសម្តែងពិសេសៗផងដែរ។
ពិធីបើកកីឡាជាតិលើកទី ៣ ក៏មានការសម្តែងពីក្បាច់គុនខ្មែរផ្សេងៗកីឡាជិះសេះ និងក្បួនដង្ហែរបស់អត្តពលិក ផងដែរ។ការផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍នេះ ក៏ត្រូវបានចាក់ផ្សាយនៅលើទំព័រហ្វេសប៊ុក Pleng និង Smart Axiata ដោយទទួលបានចំនួនអ្នកចូលមើលចំនួនជាង ១.៤ លានដង។
ក្រុមហ៊ុន Smart Axiata ពិតជាមានមោទនភាពក្នុងការគាំទ្រការរៀបចំកីឡាជាតិកម្ពុជាចាប់តាំងពីការរៀបចំកីឡាជាតិលើកទី 1 នៅក្នុងឆ្នាំ ២០១៦ និងលើកទី ២ នៅឆ្នាំ ២០១៨។ ដោយមានការយល់ដឹងពីសារៈសំខាន់នៃកីឡាចំពោះរបៀបវារៈកសាងប្រទេសក្រុមហ៊ុន Smart Axiata ប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកបង្រួបបង្រួមសង្គមក្នុងគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមខ្មែរ និងបណ្តុះទេពកោសល្យជំនាន់ក្រោយ។
អំពីក្រុមហ៊ុនSmart
ក្រុមហ៊ុន Smart Axiata Co., Ltd.ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន៨លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ក្រុមហ៊ុន Smartក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង១៩០ប្រទេស។ Smartបាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Musicក្រុមហ៊ុន Appleនិងក្រុមហ៊ុន Facebookក៏ដូចជាសេវាកម្មឌីជីថលនានារួមមាន៖សេវាធានារ៉ាប់រងជីវិតឆ្លាតវៃសេវា SmartPayសេវា Pleng by Smartសេវា Pi Payនិងសេវា SmartNas។ក្រុមហ៊ុន Smartមានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គមនិងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ចនិងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១.០០០ (មួយពាន់) នាក់ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុកនិងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!