តុលាការ យល់ស្របលក្ខខណ្ឌចំនួន២ ព្រមឱ្យ Pinky នៅក្រៅឃុំបណ្ដោះអាសន្ន

  • 2022-12-01 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងស្រី “Pinky Savika” ឬ “កញ្ញា Savika Chaiyadej” វ័យ៣៦ឆ្នាំ រួមនិងម្ដាយ ប្អូនប្រុស ត្រូវតុលាការព្រហ្មទណ្ឌរាជធានី សម្រេចឃុំខ្លួនដាក់ពន្ធនាគារក្នុងសំណុំរឿង Forex 3D share មិនអនុញ្ញាតឲ្យនៅក្រៅឃុំ និងបញ្ជូនទៅពន្ធនាគារស្ត្រីកណ្តាលអស់រយៈជាង៣មកហើយ។

ជាង៣ខែហើយដែលសាច់ញ្ញាតិ Pinky បានព្យាយាមសុំតុលាការឱ្យតារាស្រីរូបនេះនៅក្រៅឃុំជា៤លើកនៅតុលាការ។ ដោយឡែកថ្មីៗនេះ នៅល្ងាចនេះថ្ងៃទី ៣០ ខែវិច្ឆិកា សាច់ញាតិរបស់កញ្ញា Pinky ចុងចោទទី៧ ក្នុងសំណុំរឿងក្លែងបន្លំ Forex-3D បានដាក់ញត្តិសុំឱ្យនាងនៅក្រៅឃុំ បណ្ដោះអាសន្ន ដោយមានការដាក់លុយប្រមាណ ៥ លានបាត ក្នុងការស្នើសុំការដោះលែងបណ្តោះអាសន្នក្នុងអំឡុងពេលសវនាការដែលតុលាការព្រហ្មទណ្ឌ Ratchada បានពិចារណា។

ក្រោយមានការស្នើរសុំខាងលើនេះមានដីកាអនុញ្ញាតឱ្យដោះលែងជនជាប់ចោទទី៧ ជាបណ្ដោះអាសន្ន តម្លៃធានារ៉ាប់រងចំនួន ៥ លានបាត និងលក្ខខណ្ឌត្រូវបានកំណត់ មិនអនុញ្ញាតឱ្យតារាស្រីរូបនេះធ្វើដំណើរទៅក្រៅ ឬប្រសិនបើមានការផ្លាស់ប្តូរទីលំនៅ ត្រូវតែជូនដំណឹងទៅតុលាការក្នុងរយៈពេល ៧ ថ្ងៃ ហើយរាយការណ៍ទៅតុលាការជារៀងរាល់ខែ។ គិតមកដល់ពេលនេះ Pinky បាននៅក្រៅឃុំជា បណ្ណោះអាសន្នហើយ

ប្រភព៖ nineentertain   ប្រែសម្រួល៖ Kesor