Fred អាច​ចេញ​ពី​បិសាច​ក្រហម

  • 2023-07-14 11:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រេស៊ីល Fred អាច​នឹង​ចេញ​ពី​ក្លឹប​ Manchester United ក្នុង​ទី​ផ្សារ​ដោះ​ដូរ​រដូវ​ក្ដៅ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Fabrizio Romano។

យោង​តាម​ប្រភព​ដដែល ក្លឹប​ទួរគី Galatasaray បាន​ដាក់​សំណើ​ជា​ផ្លូវ​ការ​សុំ​ផ្ទេរ​ខ្សែ​បម្រើ​ Fred តែ​ខាង​បិសាច​ក្រហម​មិន​ព្រម ដោយ​សារ​តម្លៃ​ផ្ទេរ​មិន​ទាន់​ឯកភាព​គ្នា។ ការ​ចរចា​កំពុង​បន្ត។

ក្រៅ​ពី​ក្លឹប​ Galatasaray ក៏​មាន​ក្លឹប​មួយ​ចំនួន​ទៀត​ដែរ​ដែល​ចង់​បាន Fred រួម​មាន​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត ក្លឹប Fulham និង​ក្លឹប​ខ្លះ​នៅ​អង់គ្លេស​ជា​ដើម។

Fred បាន​មក​ចូល​រួម​ជាមួយ​បិសាច​ក្រហម​កាល​ពី​ឆ្នាំ ២០១៨ និង​លេង​សរុប​ឲ្យ​ក្លឹប​ចំនួន ២១៣ លើក និង​ស៊ុត​ចូល ១៤​គ្រាប់៕

ប្រភព៖ Twitter   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី