រដ្ឋបាល​ខេត្តព្រះសីហនុ ហាមឃាត់បោះយុថ្កា​នៅទីតាំង​គន្លង​ខ្សែ​បណ្តាញអគ្គិសនី​កប់ក្រោមបាតសមុទ្រ

  • 2023-08-17 03:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ឱ្យដឹងថា អគ្គិសនី​កម្ពុជា ​បាន​សាងសង់​ខ្សែ​បណ្តាញ​អគ្គិសនីតង់ស្យុង​ ២២គីឡូវ៉ុល និង ៣៥គីឡូវ៉ុល​តាមតំបន់​ភូមិសាស្រ្ត​ខេត្តព្រះសីហនុ និងខេត្តកោះកុង រួមមានខ្សែបណ្តាញ​អាកាស និងខ្សែកប់ក្រោមបាតសមុទ្រ ឆ្លងកាត់​ កោះទទឹង កោះស្តេច កោះសាមិត កោះអំពិលតូច កោះអំពិល​ធំ កោះស្មាច់ កោះស្រមោច កោះម្នាស់ កោះតាទាម និងកោះរ៉ុង ដោយបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០២៣កន្លងទៅថ្មីៗនេះ។

រដ្ឋបាល​ខេត្តបន្តថា ដើម្បីបញ្ចៀស​ផល​ប៉ះពាល​លើ​ខ្សែបណ្តាញ​អគ្គិសនី ដែលអាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានប្រកាស​ហាមឃាត់​ ទូក កាណូត កប៉ាល់ សាឡង់ ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាមបណ្តាកោះ​មួយចំនួនដូចខាងលើក្នុងព្រះសីហនុ និងខេត្តកោះកុង ក្នុងការបោះយុថ្កានៅទីតាំង​គន្លងខ្សែ និងរក្សាគម្លាត​ប្រមាណ ២០០ម៉ែត្រ ពីគន្លងខ្សែកប់ក្រោម​សមុទ្រ៕

អត្ថបទ៖ សំភី