Lionel Scaloni នឹង​បន្ត​ជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​

  • 2024-01-16 12:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Lionel Scaloni នឹង​បន្ត​ធ្វើ​ជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​បន្ត​ទៀត​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Reuters នៅ​ក្នុង​ថ្ងៃ​នេះ​។

កាល​ពី​ពេល​ថ្មី​នេះ​ លោក​មាន​ការ​ជួប​ពិភាក្សា​ទាក់ទង​នឹង​អនាគត​របស់​នឹង​សហព័ន្ធ​ ដោយ​លទ្ធផល​មាន​ភាព​វិជ្ជមាន​។

ទោះ​មាន​ការ​សង្ស័យ​ច្រើន​ថា​ លោក​ Scaloni នឹង​ចាកចេញ​ពី​តំណែង​មួយ​នេះ​ ប៉ុន្តែ​ក្រោយ​ការ​ជួប​ពិភាក្សា​នេះ​ លោក​នឹង​បន្ត​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​ទៀត​យ៉ាង​តិច​ណាស់​រហូត​ដល់​ការ​ប្រកួត​ Copa America 2024 បញ្ចប់​៕

អត្ថបទ៖ សេរី មង្គល