រំភើបណាស់! មាស២គីឡូក្រាម កំពុងរងចាំជម្រើសជាតិបាល់ទះកម្ពុជាឈ្នះព្រឹត្តិការណ៍មួយនេះ
- 2024-04-22 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបណាស់! មាស២គីឡូក្រាម កំពុងរងចាំជម្រើសជាតិបាល់ទះកម្ពុជាឈ្នះព្រឹត្តិការណ៍មួយនេះ
ចន្លោះមិនឃើញ
ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា កំពុងតែធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់អារម្មណ៍និងញញើតខ្លះៗដែរ ក្រោយក្នុងការប្រកួត SEA Games ពីរលើកជាប់គ្នាកន្លងមក កម្ពុជាទទួលបានលទ្ធផលជាទីគាប់ចិត្តពោលគឺឈ្នះមេដាយសំរិទ្ធនៅប្រទេសវៀតណាមឆ្នាំ២០២១ និងមេដាយប្រាក់ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំ២០២៣។
ដោយឃើញក្រុមជម្រើសជាតិបាល់ទះកម្ពុជាខិតខំប្រឹងប្រែង ហើយដើម្បីជាការចូលរួមចំណែកអភិវឌ្ឍកីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើននិងខ្លាំងក្លាទៅមុខ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីពម៉ុង បានប្រកាសផ្ដល់ជូននូវមាសសុទ្ធទម្ងន់២គីឡូក្រាម ប្រសិនបើក្រុមជម្រើសជាតិបាល់ទះកម្ពុជា ដណ្ដើមបានមេដាយមាសនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ឆ្នាំ២០២៥ នៅប្រទេសថៃ។
សម្រាប់មាសទម្ងន់២គីឡូក្រាមនេះអ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់ថានឹងធ្វើជាមេដាយមាសពិតៗតែម្ដង ដូច្នេះកីឡាករជម្រើសជាតិកម្ពុជាត្រូវប្រឹងប្រែងហ្វឹកហាត់សម្រួចសមត្ថភាព ដើម្បីប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះជាពិសេសមុខមាត់ប្រទេសជាតិកម្ពុជា។
ក្រៅពីព័ត៌មានដ៏រំភើបនេះហើយអ្នកឧកញ៉ា លាង ម៉េង ក៏បានរួមចំណែកឧបត្ថម្ភដល់សហព័ន្ធកីឡាបាល់ទះកម្ពុជានូវទឹកប្រាក់ ៥០ម៉ឺនដុល្លារក្នុងរយៈពេល៥ឆ្នាំស្មើនឹងមួយឆ្នាំ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕