Neymar ឆ្លើយ​តប​ទៅ​អ្នក​រិះគន់​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ ក្រោយ​មិន​អាច​ឈ្នះ​ប្រកួត​បើក​ឆាក​នៅ​ Copa America

  • 2024-06-25 11:54:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ បាន​ត្រឹម​ប្រកួត​ក្នុង​លទ្ធផល​សូន្យ​ស្មើ​នឹង​ ក្រុម​ជម្រើសជាតិ​កូស្តារីកា​ ក្នុង​ប្រកួត​បើក​ឆាក​របស់​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​ក្នុង​ក្របខ័ណ្ឌ​ Copa America 2024 ។

ខ្សែប្រយុទ្ធ​ Neymar បាន​ជា​ធ្វើ​អ្នកគាំទ្រ​ប្រេស៊ីល​ចូល​មើល​ការ​ប្រកួត​មួយ​នេះ​ ដោយ​មាន​ការ​មិន​ចិត្ត​នឹង​លទ្ធផល​នេះ​ផង​ដែរ​។ អ្នកគាំទ្រ​ប្រេស៊ីល​ភាគ​ច្រើន​ក៏​បាន​ធ្វើ​ការ​សម្ដែង​ការ​អន់​ចិត្ត​ និង​ធ្វើ​ការ​រិះគន់​ទៅ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ ជា​ពិសេស​ទៅ​លើ​ ខ្សែប្រយុទ្ធ​ Vinicius Jr និង​មិត្ត​រួម​ក្រុម​។

យ៉ាង​ណា​ចំពោះ​ Neymar ទោះ​ជា​គេ​បាន​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​ឲ្យ​អ្នក​គាំទ្រ​បាន​ឃើញ​ក្នុង​ទីលាន​ ក៏​ប៉ុន្តែ​កីឡាករ​នេះ​ក៏​បាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​កាន់​អ្នកគាំទ្រ​ ដែល​បាន​រិះ​គន់​ប្រេស៊ីល​ និង​បាន​បង្ហាញ​ភាព​ជឿជាក់​ទៅ​ក្រុម​របស់​ខ្លួន​ដដែល​ ជា​ពិសេស​ Vinicius និង​កីឡាករ​គ្រប់​រូប​។

Neymar បាន​ឆ្លើយ​តប​ទៅ​កាន់​ការ​រិះគន់​របស់​អ្នកគាំទ្រ​ថា​៖" កីឡាករ​លើ​ទីលាន​ប្រកួត​ទាំង​អស់​សុទ្ធ​តែ​មាន​ចេតនា​ក្នុង​ការ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ប្រកួត​របស់​គេ​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ ប៉ុន្តែ​ក្នុង​នាម​ជា​កីឡាករ​មាន​ប្រកួត​ខ្លះ​ដែល​យើង​មិន​អាច​ធ្វើ​បាន​ល្អ​ ណា​មួយ​ជា​កីឡាករ​ត្រូវ​បាន​ អ្នកគាំទ្រ​ចាប់​ថ្នាក់​រហូត​មក​ អញ្ចឹង​បើ​យើង​អង្គុយ​តែ​មើល​ អត់​ដែល​ចូល​លេង​យើង​អត់​យល់​ចំណុច​មួយ​ហ្នឹង​ទេ​។ យ៉ាង​ណា​ខ្ញុំ​ក៏​ធ្វើ​ការ​បន្ត​គាំទ្រ​ក្រុម​ជម្រើសជាតិ​ទាំង​ស្រុង​ ការ​ប្រកួត​ចប់​ហើយ​ យើង​មាន​តែ​ខិត​ខំ​ហ្វឹកហាត់​បន្ត​ទៀត​ ខិត​ខំ​និង​ប្រឹងប្រែង​ឲ្យ​អ្នក​ទាំងអស់​គ្នា​បាន​ឃើញ​ថា​ យើង​ខំ​អស់​លទ្ធភាព​ហើយ​ "។

លោក​ Dorival Junior គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ត្រូវ​បាន​គេ​ដឹង​នឹង​ធ្វើ​ការ​រិះ​រក​វិធី​យ៉ាង​ណា​ឲ្យ​ការ​ប្រកួត​ខាង​មុខ​ទទួល​បាន​លទ្ធផល​ឈ្នះ​វិញ​៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី