Gareth Southgate ៖​ ​​​ខ្ញុំ​នឹង​​ក្លាយ​ជា​ប្រធាន​​បទ​របស់​អ្នកគាំទ្រ​អង់គ្លេស​​​​​

  • 2024-06-25 23:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Gareth Southgate ​​គ្រូ​បង្វឹក​​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​មើល​ឃើញ​​ថា អ្នក​គាំទ្រ​​ពិត​​ជា​មិន​ពេញ​ចិត្ត​សម្រាប់​ទម្រង់​លេង​របស់​អង់គ្លេស​នា​ពេល​នេះ​ឡើយ​​ ហើយ​និយាយ​រិះគន់​មក​កាន់​​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ប៉ុន្តែ​លោក​មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​និយាយ​​ដំណៅ​ទៅ​កាន់​កីឡាករ​របស់​លោក​ទេ លោក​ពេញ​ចិត្ត​ឲ្យ​អ្នក​គាំទ្រ​និយាយ​ពី​លោក​​វិញ​។

អង់គ្លេស​បាន​ឡើង​ទៅ​កាន់​​វគ្គ​១៦​​​ក្រុម​​​ចុង​​ក្រោយ​ហើយ​​ នៃ​ពាន​រង្វាន់​ EURO 2024ជា​មួយ​​លទ្ធផល​៣​ប្រកួត​ក្នុង​ពូល​ស្មើ​ក្រុម​ ស្លូវើនៀ​០-០ ស្មើ ដាណឺម៉ាក ១-១ និង​ឈ្នះ ស៊ែប ១-០។ ដ្បិត​ថា​ពួក​គេ​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​មែន ​ប៉ុន្តែ​អ្នក​ចាត់​ការ​ម្នាក់​នេះ​ហាក់​ដឹង​ថា ​​​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ជា​មួយ​ទម្រង់​លេង និង​ការ​សម្រេច​ចិត្ត​​​​ដាក់​កីឡាករ​ឲ្យ​លេង​លើ​ទីលាន​ជាដើម​។

​ជាក់​ស្ដែង​ក្រោយ​ប្រកួត​ចប់​លោក​​បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត​ថា លោក​ចង់​ឲ្យ​​អ្នក​គាំទ្រ​និយាយ​អ្វី​គឺ​សំដៅ​មក​កាន់​លោក​វិញ​ ជាជាង​និយាយ​​​អំពី​កីឡាករ​របស់​លោក​ ហើយ​​លោក​ នឹង​​​មិន​ទៅ​ណា​​ឆ្ងាយ​ពី​​ប្រធាន​បទ​​នេះ​ឡើយ​ បើ​ទោះ​ជា​លោក​បច្ចុប្បន្ន​កំពុង​តែ​​ឈ្នះ​ការ​ប្រកួត​ និង​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់​ក៏​ដោយ​។ និយាយ​រួម​លោក​នៅ​តែ​ជា​ប្រធាន​បទ​របស់​អ្នក​គាំទ្រ​ ដែល​​មក​ទាំង​ព្រម​​​តែម្ដង​​មាន​​​ទាំង​ពាក្យ​រិះគន់ ​និង​ពាក្យ​សរសើរ៕ ​​​​​​​​​

Daro Ly

អត្ថបទថ្មី