កំពូល Idol មិនចេះលាក់! BTS ធ្លាប់ទម្លាយខ្ចាយនូវទម្លាប់អាក្រក់ខ្លួនឯងឲ្យ Fan ដឹង
- 2024-07-17 02:35:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូល Idol មិនចេះលាក់! BTS ធ្លាប់ទម្លាយខ្ចាយនូវទម្លាប់អាក្រក់ខ្លួនឯងឲ្យ Fan ដឹង
ចន្លោះមិនឃើញ
ត្រឡប់ទៅកាលពីឆ្នាំ ២០១៧ BTS ធ្លាប់បានបង្ហាញពីបំណងប្រាថ្នាជាច្រើនរបស់ខ្លួន ដែលចង់សម្រេច ក៏ដូចជាអារម្មណ៍ពិត ទេពកោសល្យ ចំណូលចិត្ត បទពិសោធ និងអ្វីដែលជាទម្លាប់ពួកគេ។
ក្នុងចំណោមអ្វីដែលសមាជិកទាំង ៧បានបង្ហាញ សូមលើកយកចំណុចមួយដែលគ្រប់គ្នាគួរដឹងពីទម្លាប់ មិនអាចកែបានរបស់ពួកគេ ដែលស្ថិតលើទំព័រទី ២ នៃ 2017 BTS Festa។
ផ្ដើមដំបូងពីសម្រាប់ Jin៖ ជ្រើសយក ការឈ្លោះគ្នាជាមួយគេឯងគ្រប់ពេល (បែបលេងសើច)
Suga៖ មានទម្លាប់ ខាំក្រចកខ្លួនឯង
J-Hope៖ ទម្លាប់ភ្លាត់មាត់ថា "Eeyah~!!"
RM៖ មានទម្លាប់ប្រចាំគឺ និយាយអ្វីដែលលោកចង់ (នឹកឃើញអ្វីនិយាយនោះ ដោយមិនខ្វល់)
Jimin៖ ចូលចិត្តខាំក្រចក កាច់ ក ពេលដេក ប៉ុន្តែស្អប់ខ្លួនឯង ដែលមិនអាចទប់កំហឹងបាន ពេលខឹងម្ដងៗ
V៖ មានទម្លាប់ ចូលចិត្តលានអណ្ដាតចេញ
Jungkook៖ មានទម្លាប់ខាំក្រចក និងគេងច្រើនពេក