Pulsar 200SS រាងកាន់តែឡូយ ត្រៀមវាយលុកទីផ្សារដើមឆ្នាំ ២០១៥
- 2014-12-11 16:46:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pulsar 200SS រាងកាន់តែឡូយ ត្រៀមវាយលុកទីផ្សារដើមឆ្នាំ ២០១៥
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះ ក្រុមហ៊ុន Pulsar បានបង្ហាញម៉ូតូស៊េរីថ្មី Pulsar 200SS ដែលត្រូវបានរចនារូបរាងកាន់តែឡូយ បច្ចេកវិទ្យាកាន់តែទំនើប និងដែលត្រៀមវាយលុកទីផ្សារកម្ពុជានៅដើមឆ្នាំ ២០១៥ នេះ។
Pulsar 200SS ត្រូវគេអះអាងថា បំពាក់បច្ចេកវិទ្យាចុងក្រោយបំផុត និងកម្លាំងកាន់តែខ្លាំង។ សម្រាប់កម្លាំងម៉ាស៊ីន Pulsar 200SS បានបញ្ចូលបច្ចេកវិទ្យាបាញ់ប្រេង (Fuel injection) ទៅក្នុងប្រភេទម៉ាស៊ីនស៊ីប៉ាប់បួន និងប៊ូស៊ីបីរបស់ខ្លួនបន្ថែមទៀត។ អ្វីកាន់តែចាប់អារម្មណ៍ Pulsar 200SS អាចបង្កើនល្បឿនបើកបរដល់ទៅ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោងបានយ៉ាងរលូន។
ម៉ូតូ Pulsar 200SS ថ្មី បានរចនាចង្កៀងមុខអំពូលពីរ និងចង្កៀងក្រោយ LED យ៉ាងសង្ហា ដែលអាចបង្ហាញពីភាពទាក់ទាញនិងលេចធ្លោនៅពេលបើកបរ។
Pulsar 200SS នឹងចាប់ផ្ដើមដាក់លក់លើទីផ្សារប្រទេសកម្ពុជានៅដើមឆ្នាំក្រោយនេះ ដោយតម្លៃចាប់ពី ៣.៦០០ ដុល្លារអាមេរិក។
ប្រិយមិត្តចាប់អារម្មណ៍អាចទាក់ទងក្រុមហ៊ុន Vipar Auto មានពីរសាខាគឺស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម។
http://youtu.be/rWGSAgYELCw
អាន៖ រឿងឆ្កួតៗ ៥ យ៉ាងដែលអ្នកមានបំផុតនៅចិន Jack Ma ធ្លាប់ធ្វើ
អាន៖ ៣ ម៉ាត់យ៉ាងខ្លីអ្នកប្រើប្រាស់កាមេរ៉ាឮមិនដែលដាច់សូរ
អាន៖ ៤ កម្មវិធីនេះអាចឲ្យអ្នក Edit រូបថតកាន់តែទាក់ទាញឡើង
អត្ថបទ៖ ប៊ុណ្ណារ៉ា