Pulsar លក់ចេញអស់ជាង ៣.០០០ គ្រឿងនៅទីផ្សារកម្ពុជា
- 2014-12-12 16:15:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pulsar លក់ចេញអស់ជាង ៣.០០០ គ្រឿងនៅទីផ្សារកម្ពុជា
ចន្លោះមិនឃើញ
ចាប់ពីឈានជើងចូលរយៈពេលជាង ២ ឆ្នាំ ម៉ូតូ Pulsar របស់ឥណ្ឌាមានការចាប់អារម្មណ៍ដោយគិតមកទល់ពេលនេះ ម៉ូតូដ៏ល្បីឈ្មោះរបស់ឥណ្ឌាបានលក់ចេញលើទីផ្សារកម្ពុជាអស់ជាង ៣.០០០ គ្រឿង។
លោក Parth Krishna ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Vipa auto ដែលជាក្រុមហ៊ុននាំចូលម៉ូតូ Pulsar មកលក់និងចែកចាយនៅទីផ្សារកម្ពុជាបានឲ្យដឹងថា ម៉ូតូ Pulsar បានក្លាយម៉ាកម៉ូតូដ៏ពេញនិយម និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅទីផ្សារកម្ពុជា។
"ចាប់តាំងយើងឈានចូលទីផ្សារជាងពីរឆ្នាំនេះ យើងលក់បានអស់ជាង ៣.០០០ គ្រឿង ហើយសម្រាប់ប្រភេទម៉ូតូដែលមានកម្លាំងម៉ាស៊ីន 200cc យើងឈានមុខគេនិងលក់ដាច់បំផុត"។
លោកបន្តថា Pulsar បានកាន់កាប់ចំណែកទីផ្សារប្រហែល ២៥ ភាគរយ នេះបើនិយាយតែប្រភេទម៉ូតូធំដែលកំពុងប្រើប្រាស់ដោយពលរដ្ឋកម្ពុជា។
Pulsar ជាម៉ូតូដ៏ល្បីឈ្មោះមួយ ដែលតាំងមូលដ្ឋានផលិតធំនៅឥណ្ឌា។ ម៉ូតូនេះបានចរាចរលក់លើទីផ្សារពិភពលោកជាង ៣០ ប្រទេស។ សម្រាប់ទីផ្សារប្រទេសកម្ពុជាក្រុមហ៊ុននេះបាននាំម៉ូតូ Pulsar ចំនួនបីម៉ូដែលមកលក់ដែលរួមមាន Pulsar 135 LS, Pulsar 200NS និង Pulsar 200SS។
លោក Krisna បានបញ្ជាក់ថា Pulsar កំពុងពិចារណាស្វែងរកមូលដ្ឋានផលិតផលនៅប្រទេសផ្សេងទៀតនៅពេលខាងមុខ ដែលក្នុងនោះប្រទេសកម្ពុជាក៏ស្ថិតនៅក្នុងការពិចារណាមួយផងដែរ។
អាន៖ Pulsar ស៊េរីថ្មីរាងកាន់តែឡូយ ត្រៀមវាយលុកទីផ្សារដើមឆ្នាំ ២០១៥
អាន៖ រឿងឆ្កួតៗ ៥ យ៉ាងដែលអ្នកមានបំផុតនៅចិន Jack Ma ធ្លាប់ធ្វើ
អាន៖ ៣ ម៉ាត់យ៉ាងខ្លីអ្នកប្រើប្រាស់កាមេរ៉ាឮមិនដែលដាច់សូរ
អាន៖ ៤ កម្មវិធីនេះអាចឲ្យអ្នក Edit រូបថតកាន់តែទាក់ទាញឡើង
អត្ថបទ៖ ប៊ុណ្ណារ៉ា