អ្នកបើកឡានទំនិញ ក្លាយជាជយលាភី X Factor អង់គ្លេស 2014
- 2014-12-15 18:13:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបើកឡានទំនិញ ក្លាយជាជយលាភី X Factor អង់គ្លេស 2014
ចន្លោះមិនឃើញ
តារាចម្រៀងមកពីទីក្រុង Croydon ឈ្មោះ Ben Haenow បានក្លាយជាម្ចាស់ជយលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor UK ឆ្នាំ២០១៤ បន្ទាប់ពីទទួលបានសំឡេងឆ្នោតច្រើនជាងដៃគូប្រកួត គឺបេក្ខនារី Fleur East ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។
បេក្ខជនវ័យ ២៩ឆ្នាំ ដែលមានមុខរបរជាអ្នកបើកឡានដឹកទំនិញ បានទទួលជ័យជម្នះបន្ទាប់ពីឆ្លងកាត់វគ្គ Live Shows ចំនួន ១០សប្ដាហ៍ ដោយមិនដែលធ្លាក់ក្រោមចំណាត់ថ្នាក់ទីពីរមួយសប្ដាហ៍ណាឡើយ។ ក្រោយដឹងថាខ្លួនទទួលបានជយលាភី Ben បាននិយាយទាំងរំភើបថា "អរគុណអ្នកទាំងអស់គ្នា ដែលធ្វើឲ្យក្ដីស្រមៃរបស់ខ្ញុំក្លាយជាការពិត"។ ជាមួយជយលាភីនេះ Ben នឹងក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្ម Syco Music របស់ Simon Cowell។
គ្រូបង្ហាត់របស់ Ben គឺលោក Simon Cowell បាននិយាយថា “ប្អូនពិតជាសក្ដិសមនឹងជយលាភីនេះណាស់។ ប្អូនគឺជាមនុស្សអស្ចារ្យ នេះគឺជាឱកាសរបស់ប្អូនហើយ”។
កើតនៅឆ្នាំ១៩៨៥ Ben Haenow គឺជាអ្នកបើកឡានដឹកទំនិញម្នាក់ និងធ្លាប់បានចូលច្រៀងក្នុងក្រុមតន្ត្រីផ្សេងៗតាំងពីអាយុ ១៥ឆ្នាំ។ Ben បានបង្កើតក្រុមតន្ត្រី Rock and Roll មួយជាមួយបងប្រុស Alex នៅឆ្នាំ២០០៦ ដោយឲ្យឈ្មោះថាក្រុម Lost Audio។
នៅវគ្គផ្ដាច់ព្រ័ត្រនេះ Ben បានសម្ដែងបទ "Man In The Mirror” របស់ Michael Jackson។ ចំណែក Fleur បានច្រៀងបទ "Uptown Funk” របស់ Bruno Mars និង Mark Ronson។ ក្រោយមកបេក្ខជនទាំងពីររូបបានច្រៀងបទ "Something I Need” របស់ក្រុម One Republic”។
ក្រៅពីការសម្ដែងរបស់បេក្ខជន កម្មវិធី X Factor UK វគ្គផ្ដាច់ព្រ័ត្រឆ្នាំទី១១នេះមានការចូលរួមសម្ដែងពីតារាល្បីៗជាច្រើនទៀតដូចជា Sam Smith, One Direction, Ronnie Wood, Olly Murs និង Demi Lovato។ គួរបញ្ជាក់ដែរថា Olly និង One Direction សុទ្ធតែជាអតីតអ្នកជាប់ជយលាភីក្នុងកម្មវិធី X Factor ហើយ Demi Lovato គឺជាគណៈកម្មការម្នាក់ក្នុងកម្មវិធី X Factor USA ជាមួយលោក Simon Cowell ។
http://youtu.be/pGLusgP2Z8M
http://youtu.be/V0F5DIs4u0I
http://youtu.be/x4EuLDB2HE8
http://youtu.be/foKocDqlR0A
អានអត្ថបទ៖ជួបតារាចម្រៀងជាអតីតជយលាភី The Voice អាមេរិកទាំង ៦រដូវកាល
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖dailymail