​គេ​ទម្លាយ​ថា​ ក្លិប​រាត្រី ជា​កន្លែង​​យុវតី​​ងាយធ្លាក់​​​ក្នុង​រឿង​​​ផ្លូវ​ភេទ

  • 2014-12-29 17:24:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវជន​មួយ​រួប​​​ទម្លាយ​ថា​ ​ក្លិប​​រាត្រី ​ជា​​កន្លែង​ដែល​យុវវ័យ​​និយម​​​​ទៅ​ដើម្បី​អូស​ក្រឡា​មិត្ត​ស្រី​របស់​ខ្លួន​ ​ហើយ​​​ថា​​យុវតី​​ងាយ​ណាស់​នឹង​បាត់​បង់​ខ្លួន​ប្រាណ​​បើ​​​ប្រហែស​​​។

 

«​ឲ្យ​តែ​ទៅ​ ដឹង​​តែ​ដាក់​ស្រា​ហើយ តិច​ច្រើន​មិន​ដឹង​ទេ​​​។ អីចឹង​​​ស្រវឹង​ស្រៀង​ៗ​ យប់​ជ្រៅ​ផង​​ទៅ​ផ្ទះ​ម៉េច​កើត​? អា​ហ្នឹង​ស្តាយ៍​គេ​ អា​យប់​ជ្រៅ​ពិបាក​ចូល​ផ្ទះ​ហ្នឹង​។ អត់​ចូល​ផ្ទះ អីចឹង​ទៅ​ណា​​យើង​គិត​មើល?​​​​»។ ​នេះ​​ជា​ការ​​​​បង្ហើប​របស់​​​យុវជន បូរ៉ា។

 

បូរ៉ា ​ថា​​ពួក​ម៉ាក​ខ្លួន​ជា​ឧទាហរណ៍​​​ ពេល​​ស្គាល់​នារី​ថ្មី​ៗ​ តែង​តែ​​នាំ​ទៅ​សប្បាយ​នៅ ​ក្លិប។ ​ហើយ​​ពេល​យប់​​គឺ​​ ក្លិប​ឌីស្កូ​ហ្នឹង​ឯង​ ដែល​អាច​ឲ្យ​គេ​​មាន​ពេល​យូរ​បង្កើត​មនោសញ្ចេតនា​​​ស្រើបស្រាល ផ្សំ​នឹង​​ជាតិ​ស្រា​ក្នុង​ពោះ ភ្លើង​​​ពណ៌​ឆ្វេចឆ្វាច​​​ទៀត​​​ កាន់​តែ​ផ្ដល់​​ភាព​ស្និទ្ធ​បាន​លឿន​។ ​បូរ៉ា ​ថា​រាល់​ថ្ងៃ​នេះ​​នារី​​ដាច់​យប់​តាម​​​ក្លិប​ ភាគ​ច្រើន​ជា​អ្នក​ឆើត​ឆាយ ​ពូក​កែ​​​ដើរ​ហើរ តែ​​​​​​អ្នក​ត្រឹម​ត្រូវ​​​​​ក៏​គង់​​មាន​ថ្ងៃ ​បើ​​ហ៊ាន​តែ​ឲ្យ​សង្សារ​ឬ​មនុស្ស​ប្រុស​ស្គាល់ ​​អូស​ក្រឡា​នាំ​ទៅ​ញឹក​​ដង។

 

ប៉ុន្តែ​​កញ្ញា វ៉ាង មុន្នី វិញ​​បែរ​ជា​ច្រាន​ចោល​ថា ​​គ្រាន់​តែ​ចូល​​ក្លិប​រាំ​រែក​លេង ទោះ​ជា​មួយ​សង្សារ​​ក៏​ដោយ​ ​ក៏​មិន​ងាយ​​​​ស្រួល​ធ្វើ​ឲ្យ​​​​​​​លង់​អស់​ខ្លួន​ប្រាណ​​ដែរ ​បើ​យុវតី​​​​​មាន​ចារិត​​ត្រឹម​​ត្រូវ ចេះ​គ្រប់គ្រង​ស្ថានការណ៍។ កញ្ញា​ បន្ថែម​ថា៖​ ​«​អាហ្នឹង​ស៊ី​សង​លើ​គាត់​ដែរ។ បើ​យើង​អត់​​ពូកែ​ស្រា ហើយ​ទៅ​ឲ្យ​​​គេ​ច្រក​ អាហ្នឹង​វា​អីចឹង​ហើយ​ ព្រោះ​​ប្រុស​ៗ​គេ​ពូកែ​ណាស់។ ​ខូច​មិន​ខូច​ មិន​មែន​ថា​ដោយសារ​​​​​កន្លែង​ណា​ទៅ​ទេ តែ​សំខាន់​លើ​យើង ​​​អ្វី​យើង​​​​ធ្វើ​វា​​ត្រូវ​ច្រើន​ជាង​​​»។

 

តម្លៃ​សេវា​ផ្លូវ​ភេទ​គ្រប់​លំដាប់​ត្រូវ​បាន​ទម្លាយ

 

​ចុះ​​ប្រិយមិត្ត​វិញ​យល់​​យ៉ាង​ណា ដែល​​​មាន​ការ​លើក​ឡើង​ថា​ ​យុវតី ងាយ​នឹង​អស់​ខ្លួន​ប្រាណ​​បើ​​មានៈ​​​ចូល​ក្លិប​​រាត្រី​តាម​សង្សារ​ ​កណ្ដាលៗ​​អាធ្រាត្រ​ញយ​ដង?

 

អស់ស្ទះ! ​កូន​កំលោះ​ក្រមុំ​​ខ្មែរ​​​​១​គូ​នេះ​​រាំ​​​​ដូច​ឆាក​ K-pop ល្បី​ផ្អើល​ http://youtu.be/D9zVGNirt94

 

ស្ដាប់​បង​ប្រុសៗ​​​​​ទម្លាយ​​​​​រឿង​​​ព្រាននារី​​ល្បួង​យ​ក​​​ខ្លួន​​ប្រាណ

ប្លុក​​ខារ៉ាអូខេថ្មី​​​​ម​ហា​ធំ​​នៅ​ភ្នំពេញ​​​​​ប្លែក​ភ្នែក​បើ​មិន​ធ្លាប់​ទៅ​ដល់ អត្ថបទ៖ ​​ប៉ែន សុផាន់ណា​