អត្ថប្រយោជន៍​១០​យ៉ាង​របស់​ផ្លែ​ធូរេន​ចំពោះ​សុខភាព

  • 2015-01-19 17:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធូរេន​ជា​ផ្លែឈើ​មួយ​ប្រភេទ​​ដែល​ប្រជាជន​ខ្មែរ និយម​ទទួលទាន​ ព្រោះ​​វា​មាន​រសជាតិ​ឆ្ងាញ់។ ក្រៅ​ពី​ឆ្ងាញ់ ផ្លែ​ដែល​មាន​សម្បក​ដូច​បន្លា​មុត​ស្រួច​នេះ ​មាន​ប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ដែល​ប្រិយមិត្ត​​អាច​​មិន​ធ្លាប់​បាន​ដឹង។ ខាងក្រោម​នេះ​អត្ថប្រយោជន៍​១០​យ៉ាង​របស់​ផ្លែ​ធូរេន​ចំពោះ​សុខភាព៖

 

 

១. ជា​ប្រភព​ថាមពល​ដ៏​ល្អ

 

ញ៉ាំ​ធូរេន​២៤៣​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ស្មើនឹង​ជាតិ​កាបូនអ៊ីដ្រាត ​២០%​នៃ​តម្រូវការ​ប្រចាំថ្ងៃ។ មនុស្ស​ភាគច្រើន​មិន​បាន​ដាក់​បញ្ចូល​វា​ក្នុង​របប​អាហារ​ទេ ប៉ុន្តែ​អត្តពលិក​បាន​ទទួលទាន​វា​ ព្រោះ​ដើម្បី​អាច​បំពេញ​ជាតិ​ស្ករ​បាន​យ៉ាង​ល្អ ហើយ​អាច​គ្របដណ្ដប់​ជាតិ​ស្ករ​បាន​ពេញ​មួយថ្ងៃ។

 

២. មាន​ជាតិ​សរសៃ​ខ្ពស់

 

អត្ថប្រយោជន៍​មួយ​ទៀត​នៃ​ផ្លែឈើ​ប្រភេទ​នេះ​គឺ​មាន​ជាតិ​សរសៃ​ខ្ពស់។ ការ​ញ៉ាំ​ធូរេន​ម្ដងៗ អាច​ជួយ​បំពេញ​ជាតិ​សរសៃ​បាន​ដល់​ទៅ​៣៧ភាគរយ​នៃ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​សាពាង្គកាយ។

 

៣ .​ មាន​កាឡូរី​ខ្ពស់

 

 

ការ​ញ៉ាំ​ផ្លែ​ធូរេន​តែ​មួយ​ក្លែប​ស្មើនឹង​៣៥០​កាឡូរី  និង​ជាតិ​ខ្លាញ់​១៣​ក្រាម។ វា​ជា​ប្រភេទ​ផ្លែឈើ​ដែល​មាន​ជាតិ​ខ្លាញ់​ដ៏​ល្អ ហើយ​នោះ​ជា​ខ្លាញ់​ដែល​រាងកាយ​ត្រូវការ។

 

៤. មាន​ជាតិ​វីតាមីន C ​ខ្ពស់

 

ធូរេន​មាន​ប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​ ព្រោះ​វា​មាន​ជាតិ​វីតាមីន C ​ខ្ពស់ ដែល​អាច​ជួយ​ទប់ស្កាត់​ជំងឺ​មួយ​ចំនួន ជួយ​បំពេញ​ជាតិ​កូឡេស្តេរ៉ុល និង​ធ្វើឲ្យ​លំហូរ​ឈាម​មាន​ភាព​ប្រសើរ​ឡើង។

 

៥. មាន​ជាតិ​វីតាមីន B

 

វីតាមីន B ដែល​មាន​ក្នុង​ធូរេន​នោះ​អាច​ជួយ​រក្សា​តុល្យភាព​ក្នុង​ខ្លួន ការពារ​ភាព​ចាស់​ និង​ជំងឺ​បេះដូង។ វា​ក៏​បង្កើន​កូឡេស្តេរ៉ុល​ល្អ​ និង​អាច​ជួយ​បង្កើន​កម្រិតអ័រម៉ូន​ serotonin ដែល​អាច​បង្កើន ​និង​បន្ថយ​អារម្មណ៍​ចំពោះ​ជំងឺ​បាក់​ទឹកចិត្ត។

 

៦. សម្បូរ​ជាតិ​ដែក ​និង​ទង់ដែង

 

ធូរេន ​​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក ​និង​ទង់ដែង។ ទង់ដែង ​និង​ជាតិ​ដែក​ទាំងនោះ​អាច​បង្កើត​កោសិកា​ឈាម​ក្រហម​ដែល​ធ្វើឲ្យ​សុខភាព​ល្អ​ជានិច្ច។ ធូរេន​ក៏​មាន​ផ្ទុក​ជាតិ​ម៉ង់កាណែស​ដែល​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ ​និង​ធ្វើឲ្យ​ស្បែក​មាន​ភាព​ភ្លឺរលោង។

 

 

៧. សម្បូរ​ប៉ូតាស្យូម

 

ប៉ូតាស្យូម​គឺជា​មាន​សារសំខាន់​ដែល​អាច​ជួយ​គ្រប់គ្រង​សំពាធឈាម រក្សា​កម្រិត​សូដ្យូម  និង​ជួយ​ក្នុង​ការ​គ្រប់គ្រង​ចង្វាក់​បេះដូង។

 

៨. ធូរេន​មាន​ផ្ទុក​ជាតិ  tryptophan ដែល​ជួយ​ឲ្យ​គេង​លក់​ស្រួល

 

tryptophan ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ថ្នាំ​ងងុយ​គេង​ធម្មជាតិ​ដ៏​ល្អ ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ​គឺ​វា​មាន​ក្នុង​ផ្លែ​ធូរេន។  ការ​ទទួលទាន​ធូរេន​ពេល​ក្បាល​ព្រល ប់​អាច​ជួយ​ឲ្យ​គេងលក់​ស្រួល។

 

៩. ធូរេន​ជា​ប្រភព​វីតាមីន B1

 

បើ​ចង់បាន​វីតាមីន B1 បន្ថែម​ក្នុង​រាងកាយ ធូរេន​គឺជា​ជម្រើស​ដ៏​ល្អ។ វា​មាន​ផ្ទុក​វីតាមីន B1 ប្រហែល​៣០%​ នៃ​តម្រូវ​ការ​​​ប្រចាំថ្ងៃ​របស់​រាងកាយ។

 

១០. មាន​ផ្ទុក​អាស៊ីដ  folate

 

 

ផ្លែ​ធូរេន​សម្បូរ​ទៅ​ដោយ​ជាតិ​អាស៊ីដ folate   ដែល​អាច​ជួយ​ក្នុង​ការ​បង្ការ​ជំងឺ​បេះដូង ការ​អភិវឌ្ឍ​របស់​ទារក (ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ) និង​ជួយ​ឲ្យ​ខួរក្បាល​ចងចាំ​បាន​ល្អ។

 

ចុចអាន៖ល្ហុង​មាន​ប្រយោជន៍​ច្រើន​ហួស​ស្មាន​ទាំង​សម្រស់ និង​សុខភាព ប្រែ​សម្រួល៖ទ្រី រ៉ាវី

ប្រភព៖lifehack

អត្ថបទពេញនិយម
អត្ថបទថ្មី