​តួឯក​ប្រុស "Twilight” និង​មិត្ត​ស្រី កំពុង​ស្វែង​រក​ឈ្មោះ​​ឱ្យ​អនាគត​​កូន

  • 2015-03-10 22:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​​មាន​ទំនាក់ទំនង​ស្នេហា ​ជាមួយ​​មិត្ត​ស្រីថ្មីឈ្មោះ FKA twigs  តួឯក​ប្រុស​រឿង " Twilight” Robert Pattinson គ្រោង​រៀបចំ​ផែនការ​បន្ទាប់​សម្រាប់​ជីវិត ហើយ​បច្ចុប្បន្ន​អ្នក​ទាំងពីរ កំពុង​​ស្វែង​រក​ឈ្មោះដាក់​ឱ្យ​ អនាគត​កូន​​របស់​ពួកគេ បណ្ដើរៗ​ហើយ។

 

 

ប្រភព​ពី HollywoodLife ឱ្យ​ដឹង​ថា តារា​សម្ដែង​វ័យ ២៨​ឆ្នាំ Robert និង តារា​ចម្រៀង​វ័យ ២៧​ឆ្នាំ សញ្ជាតិ​អង់គ្លេស  FKA កំពុង​លេង​ល្បែង​ស្វែង​រក​ឈ្មោះ​កូន​​​​ដែល​នឹង​កើត​ក្នុង​ពេល​អនាគត។

 

ប្រភព​ខាងក្នុង​មួយ​ប្រាប់​គេហទំព័រ​ខាងលើ​ថា Robert និង​អ្នកនិពន្ធ​បទ​ចម្រៀង  FKA ដែល​ជា​មិត្ត​ស្រី តែង​និយាយគ្នាពី​រឿង​កូនៗ​គ្រប់ពេល​វេលា។ អ្នកទាំងពីរចង់​យក​​កូន​ឱ្យបាន​ច្រើន ហើយ​​នឹង​ធ្វើ​ដំណើរជាមួយ​ពួកគេ​ដើម្បី​​បង្រៀន​​​ឱ្យ​យល់​ដឹង​ពី​ពិភពលោក​ និង​វប្បធម៌​​ប្រទេស​ផ្សេងៗ"។

 

មុន​នេះ​ប្រភព​ខាងក្នុង បាន​រាយការណ៍​​ប្រាប់​​ HollywoodLife ថា Rob និង FKA បាន​សម្រេច​ចិត្ត​ស្វែងរក​ចិញ្ចៀន​បញ្ចាំចិត្ត​ ប៉ុន្តែ Rob ​រក​មិន​បាន​​​​​ចិញ្ចៀនដែល​ខ្លួន​​ពេញ​ចិត្ត​ទាល់​តែ​សោះ ទើបផ្អាក​វិញ​។ ​ប្រភព​​​​បញ្ជាក់​ថា​ "ពួកគេ​បាន​ស្វែង​រក​ទិញ​ចិញ្ចៀន​ជាមួយ​គ្នា តាំង​ពី​ដើម​ឆ្នាំ​២០១៥​នេះ"។

 

Robert Pattinson បាន​ទាក់ទង FKA Twigs អស់​ជាច្រើន​ខែ​ក្រោយ​ Rob​ បញ្ចប់​ទំនាក់ទំនង​ស្នេហ៍​ចាស់ជាមួយ Kristen Stewart ​ដែល​លួច​មាន​ប្រុស​លួចលាក់៕

 

 
 

តួឯក​ប្រុស “Twilight” ​ចង់​សុំ​មិត្តស្រី​ថ្មី​ FKA twigs រៀបការ ចោល​អតីត​មិត្ត​ស្រី

 

​​

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ HollywoodLife

អត្ថបទពេញនិយម