សាន់ វីហ្សា៖ ឆ្នាំ​នេះ ​ខ្ញុំ​លេង​ម៉ា​អស់ដៃ

  • 2015-03-12 16:31:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សាន់ វីហ្សា តារា​សម្ដែង​​ម្នាក់ បាន​​ និយាយ​ប្រាប់ Sabay​ ថា សម្រាប់​វ៉ុល​ចូល​ឆ្មាំ​ថ្មី​នេះ​ លោក​បាន​លេង​ម៉ា​អស់​ដៃ​ ដោយ​សម្ដែង​ប្រុស​ផង ​ស្រី​ផង  ហើយ​ថត​បាន​ច្រើន​បទ ជា​មួយ​តារា​ចម្រៀង​ល្បី​ថែម​ទៀត។

 

 

វីហ្សា​បាន​និយាយ​ថា បទ​ដែល​លោក​​បាន​​ថត​ភាគ​ច្រើន លោក​ឲ្យ​​ផលិតកម្ម​ថោន ភ្លេងរីខត និង ​​ក្រសួង​ទេសចរណ៍ ​ជា​ដើម។ ឆ្នាំ​នេះ​អ្នក​ដឹកនាំ​សម្ដែង ភាគ​ច្រើន​តម្រូវ​ឲ្យ​លោក​ដើរ​តួ​ជា​ភេទ​ទី ៣ ព្រោះ​តួ​ប្រភេទ​នេះ ​ត្រូវ​នឹង​​អត្តចរិត​លោក ។

 

លោក​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា នៅ​ផលិតកម្ម​​ថោន លោក​​បាន​សម្ដែង​បាន ៥ បទ ចំណែក​នៅ ផលិតកម្ម​ ភ្លេង​រីខត​ មាន ២ បទ ដោយ​លោក​​បាន​សុទ្ធ​សឹង​តែ​​ដើរ​តួ​សំខាន់ៗ។ លោក រំពឹង​ថា ទស្សនិកជន​អាច​ចាប់​អារម្មណ៍​លោក​ច្រើន ត្បិត​អី​បទ​ចម្រៀង ​ដែល​លោក​សម្ដែង​សុទ្ធតែ​ជា​បទ​របស់​តារា​ចម្រៀង​ល្បី ហើយ​អ្វី​ដែល​ពិសេស​ជាង​​គេ​នោះ គឺ​លោក​លេង​អត្តចរិត​ប្លែក អ្នក​​ទស្សនា​អាច​​ចាប់​អារម្មណ៍​ច្រើន។

 

 
 

 

លោក វីហ្សា មាន​ឈ្មោះ​ដើម​ថា គន់ រៀម​រតនៈ  មាន​កំណើត​មក​ពី​ស្រុក​ស៊ីធរកណ្ដាល ខេត្ត ​ព្រៃវែង។ តារា​រូប​នេះ​បាន​ប្រឡូក​ក្នុង​ អាជីព​​សិល្បៈ​ជិត ​១០​ ឆ្នាំ​មក​ហើយ ផ្ដើម​ពី​ការ​រាំ​អម​​ឆាក ពេល​រដូវ​ចូល​ឆ្នាំ  ហើយ​ក៏​បាន​ឈាន​ជើង​​បាន​សម្ដែង​រឿង​ម្ដង​ម្កាល ក៏​ដូច​ជា​​សម្ដែង​​ខារ៉ាអូខេ​​​ តាម​បណ្ដា​ផលិតកម្ម​ នានា។ ជា​មួយ​គ្នា​នោះ លោក​ក៏​ឧស្សាហ៍​សម្ដែង​នៅ​តាម​កម្មវិធី​ទូរទស្សន៍​ទាក់​ទង​កម្មវិធី​មេ​ផ្ទះ ក៏​ដូច​ជា ឡើង​សម្ដែង​រឿង​ខ្លីៗ​ជា​ដើម។

 

ជា​ធម្មតា​ឲ្យ​តែ​រដូវ​ចូល​ឆ្នាំ​ថ្មី​ចូល​មក​ដល់ វីហ្សា តែងតែ​រវល់​ខ្លាំង​និង​អាជីព​នេះ ដែល​មាន​ពេល​ខ្លះ​លោក ត្រូវ​បង្ខំ​ចិត្ត​ឈប់​ពី​ការងារ​ដែល​លោក​ធ្វើ​រាល់ថ្ងៃ​ចុះ​ទៅ​ថត​នៅ តាម​បណ្ដា​ខេត្ត ជា​ច្រើន​ថ្ងៃ ហើយ​ត្រូវ​ថៅកែ​កាត់​ប្រាក់​ផង​ក៏​មាន តែ​បែប​នេះ​ក្ដី តារា​រូប​នេះ​នៅ​តែ​ខំប្រឹង ព្រោះ​ជា​អាជីព​ដែល​ខ្លួន​ស្រឡាញ់៕

 

 
 
 
  អានអត្ថបទ៖ មង្គលការ​​សេដ្ឋី​ខ្មែរ ​គិត ម៉េ​ង​ ​អ្នក​កំដរ​​​សុទ្ធ​តែ​​​ឧកញ៉ា-​ជំទាវ-​ឈុត​កូន​ក្រមុំ​១៤ម៉ូដ​ ថ្មី​ទាំង​អស់ អានអត្ថបទ៖ សេដ្ឋី​ផ្នែក​សារ​គមនាគមន៍ គិត ម៉េង ព្រមាន​លើ​អ្នក​បង្កើត​គណនី​ Facebook ក្លែងក្លាយ   អត្ថបទ៖ ខុត សីហា