តា​ចាស់រៀប​ការ​មិត្ត​ស្រីជា​សិស្ស​វិទ្យាល័យ​វ័យ​១៨​ឆ្នាំ តែ​មិន​អញ្ជើញ​ប៉ា​ក្មេក

  • 2015-06-13 17:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ​៥៨​ឆ្នាំ Li Kuncheng ​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​​នៅ​តៃប៉ិ ព្រោះ​តែ​ដំណឹង​ថា​ កវីនិពន្ធ​រូប​នេះ នឹង​រៀបការ​ជាមួយ​​សិស្ស ​វិទ្យាល័យ​មួយ​រូប ដែល​អាយុ​ទើប១៨​ឆ្នាំ​ នៅ​ឆ្នាំ​ក្រោយ និង​ដំណឹង​មួយ​ទៀត​គឺ​ថា លោក​នឹង​​មិន​អញ្ជើញ អនាគត​ឪពុក​ក្មេកឱ្យ​ចូល​រួម​ឡើយ។

 

 

បុរស​តៃវ៉ាន់ Li បាន​ទាក់ទង​ជាមួយក្មេង​ស្រី Lin Jing-en អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​គេហទំព័រ Asianpopnews។

 

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ Li ប្រកាស​ទាំង​បើក​ចំហ​ទៅ​កាន់​អ្នកសារព័ត៌មាន​ថា លោក​នឹង​រៀបការ​ជាមួយ​មិត្ត​ស្រី​វ័យ​ក្មេងរបស់​ខ្លួន នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ជាពេលដែល​នាង Jing-en​ គ្រប់​អាយុ​២០​ឆ្នាំ។ ក្រោយ​រៀបអាពាហ៍ពិពាហ៍ ពួកគេ​នឹង​ទៅ​ក្រេបទឹកឃ្មុំ​នៅ​ជប៉ុន ដើម្បី​បំពេញ​តាមចំណូល​ចិត្ត ចំពោះ​​​វប្បធម៌​ជប៉ុន​របស់អនាគតភរិយា។

 

កវីនិពន្ធ​កូន​មួយ​រូប​នេះ (កូន​ប្រុស​ប្រពន្ធ​មុន) បញ្ជាក់​ថា លោក​ប្រាថ្នា​ចង់​បាន​កូនស្រី​ម្នាក់ ​បន្ទាប់​ពី​រៀបការ។ ទោះបីជា​យ៉ាងណា​ Li បន្ថែម​ថា ឧបសគ្គ​ធំ​​របស់​លោក​គឺ ឪពុក Jing-en ដែលពី​មុន​​ជា​មិត្ត​ល្អ​របស់​លោក។

 

ឪពុក​របស់ Jing-en តែង​ជំទាស់ និង​មិន​​ឱ្យ​ពួកគេ​ជួប​គ្នា រហូត​ដល់​ថ្នាក់​ប្ដឹងផ្ដល់ទៅ​តុលាការ​ទៀត​ផង ប៉ុន្តែ​លោក Li ជា​អ្នក​ឈ្នះ​ក្ដី។ ទោះមាន​រឿង​បែប​នេះ​ក្ដី ក្រោយ​មក​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​ ត្រូវ​បាន​អនុញ្ញាត ដោយ​ឪពុក​ខាង​ស្រីវិញ៕

 

 

ម៉ូដែល​បង​ប្អូន​ភ្លោះ​៣ សង្ហា​ទាំង​៣ ល្បី​ទាំង​នៅ​អាស៊ី និង​ហូលីវូដ

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Asianpopnews

អត្ថបទថ្មី