ព្រឹកឡើងញ៉ាំទឹកដោះគោ ជួយសម្រកទម្ងន់ និងអាយុវែង
- 2015-07-03 13:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹកឡើងញ៉ាំទឹកដោះគោ ជួយសម្រកទម្ងន់ និងអាយុវែង
ចន្លោះមិនឃើញ
ការស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិកបានបង្ហាញថា ទម្លាប់ញ៉ាំទឹកដោះគោជាប្រចាំពេលព្រឹក នឹងធ្វើឲ្យមានសុខភាពល្អបរិបូរណ៍ គីឡូមិនឡើង និងអាយុវែង។
"យុទ្ធនាការគម្រោងអាហារពេលព្រឹក" របស់គ្រឹះស្ថាន MilkPEP អះអាងថា ទឹកដោះគោ ១កែវ ផ្ដល់ ប្រូតេអ៊ីនរហូតដល់ទៅ ៨ក្រាមដល់រាងកាយ។ ទឹកដោះគោជាបណ្ដុំនៃជីវជាតិ និងសម្បូរទៅដោយអាហារូបត្ថម្ភសំខាន់ៗចំនួន៣ កាល់ស្យូម វីតាមីនដេ និងប៉ូតាស្យូម ដែលអ្នកតបអាហារភាគច្រើនប្រឈមមុខនឹងកង្វះជីវជាតិទាំងនោះ។
ក្រុមអ្នកជំនាញដដែលក៏បានបញ្ជាក់ពីបរិមាណដែលត្រូវញ៉ាំប្រចាំថ្ងៃទៅតាមវ័យដូចខាងក្រោម៖ -អាយុក្រោម ៣ឆ្នាំ៖ ញ៉ាំ ២កែវ -អាយុ ៤-៨ឆ្នាំ៖ ២កែវ កន្លះ -អាយុលើស ៨ឆ្នាំ៖ ៣កែវ។
ទឹកដោះគោ ជួយសម្រកទម្ងន់បាន
ក្រុមអ្នកឯកទេសផ្នែកទឹកដោះគោនៅអូស្ត្រាលីបញ្ជាក់ថា ប្រភេទទឹកដោះគោមិនមានសារជាតិធាត់ (Fat Free Milk) បើញ៉ាំពេលព្រឹក (ជាមួយអាហារពេលព្រឹក) ក៏ជាវិធីសាស្ត្រមួយយ៉ាងល្អក្នុងការសម្រកទម្ងន់។ ផឹកទឹកដោះគោពេលព្រឹក ពិតជាផ្ដល់កាឡូរីច្រើនដល់រាងកាយ ដូច្នេះរយៈពេល ៤ម៉ោង ចន្លោះការទទួលទានអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ នោះគេនឹងមានអារម្មណ៍ថា មិនឃ្លានសោះ ឬឃ្លានតិចៗ (ត្រូវការកាឡូរីតិច)។
នរណាខ្លះញ៉ាំទឹកដោះគោពេលព្រឹក?
អាន៖ អត្ថប្រយោជន៍ ៧ យ៉ាងទទួលបានពីការមុជទឹកត្រជាក់ពេលព្រឹក អាន៖ ស្ទិលហាត់ប្រាណ៧យ៉ាង ចំណាយតែ ៧នាទី បានប្រយោជន៍ច្រើន
ដោយ៖ ខ្លាឃ្មុំតូច ប្រភព៖ supercow, milklife