រំលឹក​ថ្ងៃ​ ​ខ្មែរ​ទូទាំង​ប្រទេស​​​មាន​​អារម្មណ៍​ក្តុក​ក្តួល​​បំផុត​

  • 2014-10-14 19:05:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្អែក​នេះ ​​គឺ​ជា​គម្រប់​ខួប​ពីរ​ឆ្នាំ​​ ដែល​ សម្តេច​តា​ ព្រះ​បរម​​រតន​កោដ្ឋ​​ ព្រះ​អង្គបាន​សោយ​ព្រះទិវង្គត និង​ជា​ថ្ងៃ​ ដែល​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​​មាន​អារម្មណ៍​ក្តុក​ក្តួល​រក​អ្វី​ប្រៀប​ផ្ទឹម​​​មិន​បាន​​​​។ ​​ព្រះ​អង្គ​បានយាង​ចូល​ទិវង្គត ​​កាល​ពី​ថ្ងៃទី​១៥​ខែតុលា​ និង​បាន​ដង្ហែ​​ព្រះ​បរម​សព​ព្រះ​អង្គ ​​​ពី​ទីក្រុង​បេកាំង​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១២។ ​

 

ព្រះ​បរម​សព​សម្តេច​តា​ ​ត្រូវ​បាន​ធ្វើ​​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​កាល​ពី​ ខែកុម្ភៈ។ រាជ​​រដ្ឋាភិបាល​បាន​ធ្វើ​វិមាន​ព្រះ​បរម​រូប​សម្តេច​តា​ ​ដោយ​ចំណាយ​ ថវិកា​រដ្ឋ​អស់​ជាង​១លាន​២​សែន​ដុល្លារ។​

 

សម្តេច​តា ​នរោត្តម​សីហនុ​ ជា​អតីត​ព្រះ​មហា​ក្សត្រ​មួយ​ព្រះ​អង្គ​ ដែល​មាន​គុណ ​បំណាច់​យ៉ាង​ធំធេង​សម្រាប់​ប្រទេស​ និង​ប្រជារាស្ត្រ​ខ្មែរ ​ដោយ​សារ​តែ​ព្រះ ​អង្គ​បាន​ទាមទារ​ឯករាជ្យ​ពី​អាណា​និគម​និយម​បារាំង ​កាល​ពី​ថ្ងៃទី​៩​ខែ​ វិច្ឆិកា​ឆ្នាំ​១៩៥៣

 

ខាង​ក្រោម​នេះ​គឺ​ជា​ទិដ្ឋភាព​ដង្ហែ​ព្រះ​បរម​សព​សម្តេច​តា​​ពី​ទីក្រុង​ប៉េកាំង​៖

 

​​​

អត្ថបទ៖ មៃ សុខលីម

អត្ថបទថ្មី