តារា​ចម្រៀង​ល្បី​រូប​ណា​មាន​ប្រៀប​ជាង​គេ​នៅ American Music Awards 2014?

  • 2014-10-16 16:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​​ពាន​រង្វាន់​​តន្ត្រី​អាមេរិក​ដ៏​ធំ​ប្រចាំ​ឆ្នាំ American Music Awards បាន​បង្ហាញ​បញ្ជី​បេក្ខភាព​តារា​ចម្រៀង​ដែល​ឈរ​ឈ្មោះ​ដណ្ដើម​ពាន​រង្វាន់​ហើយ ដែល​ក្នុង​នោះ​តារា​ចម្រៀង​ដែល​មាន​ឈ្មោះ​ដណ្ដើម​ពាន​រង្វាន់​​ច្រើន​ផ្នែក​ជាង​គេ​គឺ តារា​ចម្រៀង​ម្ចាស់​បទ “Fancy” Iggy Azalea។

 

ក្នុង​បញ្ជី​បេក្ខភាព​​​ពាន​រង្វាន់​ជាង ២០​ផ្នែក តារា​ចម្រៀង Iggy Azalea បាន​នាំ​មុខ​គេ​ដោយ​អាច​មាន​ឈ្មោះ​ដណ្ដើម​យក​ពាន​ដល់​ទៅ ៦​ផ្នែក រួម​មាន​ពាន​រង្វាន់​ធំ​ៗ​ដូចជា "សិល្បករ​ប្រចាំ​ឆ្នាំ", “សិល្បករ​ថ្មី​ប្រចាំ​ឆ្នាំ", និង​ "បទ​ចម្រៀង​ប្រចាំ​ឆ្នាំ"សម្រាប់​បទ “Fancy”។ នេះ​មិនមែន​ជា​រឿង​ធម្មតា​ឡើយ សម្រាប់​តារា​ចម្រៀង​ដែល​មិន​ធ្លាប់​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​សោះ ដូច​ជា​នាង។

 

រី​ឯ​តារា​ចម្រៀង John Legend, Katy Perry, និង Pharrell Williams មាន​ឈ្មោះ​​ដណ្ដើម​​ពាន​រង្វាន់​ម្នាក់​ ៥​ផ្នែក ខណៈ​តារា​ចម្រៀង​ Lorde មាន​ឈ្មោះ​ក្នុង​បញ្ជី​ចំនួន ៤​ផ្នែក។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ តារា​ចម្រៀង Beyonce មាន​ឈ្មោះ​ដណ្ដើម​ពាន​រង្វាន់​ តែ​៣​ផ្នែក​ប៉ុណ្ណោះ គឺ​ស្មើ​នឹង Eminem, Imagine Dragons, OneRepublic, និង One Direction ដែរ។

 

ក្រៅ​ពី Azalea តារា​ចម្រៀង​ដែល​ជា​បេក្ខភាព​ សម្រាប់​ពាន​រង្វាន់​ “សិល្បករ​ប្រចាំ​ឆ្នាំ” រួម​មាន Beyonce, Lorde, Bryan, Legend, Perry, Williams, One Direction, Eminem និង Imagine Dragons។

 

សម្រាប់​លទ្ធផល​នៃ​ម្ចាស់​ពាន​រង្វាន់​ទាំង​អស់​នឹង​ត្រូវ​ប្រកាស ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់ American Music Awards ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​មហោស្រព Nokia ទីក្រុង Los Angeles នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ៕

 

អានអត្ថបទ៖ Miley Cyrus ​បង្ហោះ​រូប​ស្រាត​មិន​ឈប់ មិន​ខ្វល់​គេ​ហៅ​មនុស្ស​ឆ្កួត

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ eonline

 

អត្ថបទពេញនិយម