ទិដ្ឋភាពហ្វូង​សេះ​​បង្កង់​គេច​មិន​ផុត​ពី​មាត់​ក្រពើ​​ ពេល​ដល់​រដូវ​ផ្លាស់​ទី

  • 2015-09-22 20:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្វូង​សត្វ​ក្រពើ​ជា​ច្រើន​ក្បាល​​ បាន​ខាំ​ហែក​ស៊ី​សត្វ​សេះ​បង្កង់​ទាំង​រស់នៅ​តាម​ដង​ទន្លេ​ ខណៈ​សេះ​បង្កង់​ដាច់​ហ្វូង​នេះ​ព្យាយាម​ហែល​​ឆ្លង​ទឹក​ទៅ​ត្រើយ​ម្ខាង​ក្នុង​ប្រទេស​កេនយ៉ា ក្នុង​រដូវ​ដែល​ពួក​វា​ត្រូវ​ផ្លាស់​ទី។

 

​​​អ្នក​ថតរូប​លោក Paolo Torchio អាយុ៥៤ឆ្នាំ​ ជនជាតិ​អ៊ីតាលី បាន​ឃើញ​ហេតុ​ការណ៍​​ផ្ទាល់​ភ្នែក​ បាន​និយាយ​ប្រាប់​ថា ​ក្រពើ​ធំ​ៗ បាន​ហែល​មក​ចោម​រោម​សេះ​បង្កង់ បន្ទាប់​ពី​វា​ត្រូវ​បាន​ហក់​ត្របាក់​ខាំ រួច​ក្រពើ​ផ្សេង​ទៀត​បាន​ប្រញាយ​ដណ្ដើម​គ្នា​ចាប់​ហែក​សេះ​បង្កង់​ជា​ចម្រៀក​ៗ​ក្នុង​ទឹក​តែ​ម្ដង។

 

 

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ទន្លេ Mara ក្នុង​​តំបន់​អភិរក្ស​ជាតិ Maasai Mara ប្រទេស​កេនយ៉ា ដែល​នៅ​ទី​នោះ​សត្វ​សេះ​បង្កង់ ​តែង​តែ​ធ្វើ​បម្លាស់ទី​ឆ្លង​កាត់​ទន្លេ ដែល​ជា​ឱកាស​ក្លាយ​ជា​ចំណី​ឆ្ងាញ់​​មាត់​សម្រាប់​​ហ្វូង​ក្រពើ​ទាំង​នេះ។

 

​​​​​ជា​រៀង​រាល់​ឆ្នាំ នៅ​ភាគ​ខាង​កើត​ទ្វីប​អាហ្វ្រិក ​សត្វ​​​សេះបង្កង់ ៣០ម៉ឺនក្បាល​ បាន​​​បម្លាស់ទី​ពី​ប្រទេស​តង់ហ្សានី ទៅកាន់​ប្រទេស​កេនយ៉ា ដើម្បី​ស្វែង​រក​អាហារ។ ការ​ធ្វើ​ដំណើរ​វែងឆ្ងាយ​​ជាង ២៩០០​គីឡូម៉ែត្រ​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ហ្វូង​សត្វ​ទាំង​នេះ​មាន​គ្រោះ​ថ្នាក់ ឬ​បាត់​បង់​ជីវិត​មុន​ពេល​ទៅដល់​គោល​ដៅ៕

 

 
 
 
 

ចុច​អាន៖ ស្នេហា​ត្រីកោណ​ តោ​ឈ្មោល​ពីរ​​​ប្រយុទ្ធ​គ្នា​ដណ្ដើម​ញី​​មួយ​ រញ្ជួយ​ព្រៃ

ចុច​អាន៖ រូបថត​កំប្រុក​បាំង​​ឆត្រ​ពេល​ភ្លៀង ធ្វើ​ឲ្យ​អ្នក​ថត​រូប​ម្នាក់​ល្បី

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព&រូបភាព៖ dailymail