ប្រុសៗ​ចូល​ចិត្ត​ស្លៀក​ពាក់​យ៉ាងម៉េច​ ពេល​ទៅ​ដើរ​លេង​?

  • 2015-10-19 17:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ទៅ​ដើរ​លេង ​យុវវ័យ​តែង​លេង​ស្ទីល​​សំលៀកបំពាក់​ប្លែកៗ​គ្នា ដោយ​បុគ្គល​ខ្លះ​ចូលចិត្ត​​ស្លៀក​បែបហ៊ឺហា ទាន់សម័យ ឬ​សំលៀក​បំពាក់មាន​​​លក្ខណៈ​សាមញ្ញ​ៗ ទៅ​តាម​ការ​ពេញ​ចិត្ត​របស់​ពួកគេ។ ចុះក្រុម​យុវវ័យ​ខាងក្រោម​នេះ​​វិញ តើ​ពួកគេ​ចូល​ចិត្ត​ស្លៀកពាក់​បែប​ណា?

 

 

 

-ខោ​ខោវប៊យ អាវ​យឺត អាវ​ដៃ​វែង ស្បែក​ជើង​ប៉ាត់​តា

 

​ស្រលាញ់ Style បរទេស លោក លាង លីណា ជាយុវវ័យ​មួយ​រូប ចូល​ចិត្ត​ស្លៀក​ខោ​ខោវប៊យ ពាក់​អាវយឺត​ក្នុង និង ​គ្របពី​លើ​​ដោយ​អាវ​វែង​មូរ​ដៃ។ យុវជន​មក​ពី​ខេត្ត​ប៉ៃលិន​បញ្ជាក់​ថា ៖ “នេះ​ជា​ Style បរទេស (អាមេរិក) ខ្ញុំ​ចូលចិត្ត​ស្លៀក​ ព្រោះ​មើល​ទៅ​មាន​ទំនុក​ចិត្ត សង្ហា ទាន់សម័យ និង​​ ទាក់ទាញ បើធៀប​នឹង​សំលៀក​បំពាក់​ផ្សេងទៀត"។

 

-ខោ​ខោវប៊យ ល្បែកជើងប៉ាត់តា អាវ​សាច់​កំណាត់ ឬ ​អាវ​យឺត

 

ចំណែក​​លោក ស៊ីម ឌី ក៏​បាន​រៀប​រាប់​​​ថា លោក​​ចូលចិត្ត​ស្លៀក​ខោ​ខោវប៊យ ជាមួយ​អាវ​សាច់​កំណាត់ បើ​មិន​ដូច្នេះ​ទេគឺ​ ស្លៀក​ខោ​ខោវប៊យ​នឹង​អាវ​យឺត​ដៃ​ខ្លី។ លោក​ថា ចូល​ចិត្ត​លេង​ខ្លួន​បែប​នេះ ព្រោះ​​​ជា​ស្ទីល​​សំលៀក​បំពាក់​​​ដែល​​​ពេញ​និយម នៅ​​​ក្នុង​ប្រទេស​ថៃ។ ឌី និយាយ​ថា ៖ "ខ្ញុំ​ចូលចិត្ត​ស្ទីល​​ថៃ"។

 

-ខោ​ខោវប៊យ អាវ​យឺត ស្បែកជើង​ប៉ាត់តា

 

ដោយឡែក​​យុវជន​សម្បុរ​ខ្មៅ​ស្រអែម មក​ពី​​ខេត្ត​តាកែវ សុខ ខំ វិញ បាន​ឱ្យ​អ្នក​យក​ព័ត៌មាន Sabay ដឹង​ថា លោក​ជា​ញឹកញាប់ ចូលចិត្ត​ស្លៀក​ខោ​ខោវប៊យ អាវ​យឺត និង​ស្បែកជើង​សក។ បុរស​វ័យ​ជាង ២០ ឆ្នាំ​រូប​នេះ ​​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ "រាង​ធាត់​ដូច​ខ្ញុំ​ចឹង ស្លៀក​​ខោ​ខោវប៊យ អាវ​យឺត គឺ​សម សង្ហា ខ្ញុំ​ចូលចិត្ត ហើយ​មិត្តភ័ក្តិ​ក៏​ថា ​ខ្ញុំ​ស្លៀក​សម​ដែរ"។

 

-អាវយឺត ខោ​សាច់​កំណាត់​ជើង​ខ្លី​លើ​ជង្គង់ ស្បែក​ជើង​ស៊ក

 

ចូល​ចិត្ត​លក្ខណៈ​សាមញ្ញ មិន​ឡូយឆាយ​ពេក អាវយឺត ខោ​សាច់​កំណាត់​ជើង​ខ្លី​លើ​ជង្គង់ ស្បែកជើង​ស៊ក​ ជា​ចំណង់ចំណូលចិត្ត​របស់​ ម៉េងហៃ ពេល​ទៅ​ដើរ​លេង​ម្ដងៗ។ ​បុគ្គលិក​​ក្រុមហ៊ុន​ឯកជន​​រូប​នេះ​ប្រាប់​​ថា ការ​លេង​ខ្លួន​បែប​នេះ ងាយ​ស្រួល ​មិន​សាំញ៉ាំ និង​ចូល​ក្នុង​ចំណោម​បាន។ លោក​​បន្ត​ថា៖ "ខ្ញុំ​ចូលចិត្ត​អ្វីៗ​សាមញ្ញ"។

 

ចុះប្រិយមិត្ត​ដែល​​​កំពុង​អាន​​វិញ ចូលចិត្តស្លៀកពាក់​ស្ទីល​ណា​ដែរ?

 

ចុចអាន៖ មាន​សង្សារ​​នាំ​គ្នា​ ទៅ​លេង​វត្ត​ភ្នំ​​ បែក​គ្នា​មែន​​ឬ?

ចុចអាន៖ គួរ​ធ្វើ​យ៉ាង​ម៉េច​ខ្លះ​ ពេល​សង្សារ​ឈឺ?

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម