ទម្លាប់៤យ៉ាង ជួយបង្ការសក់កុំឲ្យឆាប់ស្កូវ
- 2015-11-05 22:54:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់៤យ៉ាង ជួយបង្ការសក់កុំឲ្យឆាប់ស្កូវ
ចន្លោះមិនឃើញ
សក់ក្បាលជាផ្នែកមួយនៃសម្រស់ សក់ពណ៌ខ្មៅរលោងស្អាតជួយបង្កើនភាពទាក់ទាញ ប៉ុន្តែពេលចូលដល់វ័យកណ្ដាល បញ្ហាសក់ស្កូវអាចជាកង្វល់ព្រួយបារម្ភមួយ។ តាមរយៈវិបសាយ Brand Insider បានណែនាំវីធីសាមញ្ញងាយៗមួយចំនួនដែលអាចបង្ការសក់កុំឲ្យឆាប់ស្កូវ៖
១. ពិសាទឹកឲ្យច្រើនគ្រប់គ្រាន់
ទម្លាប់ញ៉ាំទឹកគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ (៦ទៅ៨កែវ) អាចបង្កាបញ្ហាសក់ឆាប់ស្កូវបាន ព្រោះកង្វះសារជាតិទឹកមិនអាចធ្វើឲ្យសារធាតុចិញ្ចឹមបានទៅដល់ផ្នែកនៃឬសសក់ និងកង្វះជាតិសំណើមនៃស្បែកក្បាល។ បញ្ហាដូចនេះដែលឆាប់បង្កឲ្យមានសក់ស្កូវកើតឡើង។ បន្ថែមពីនេះ ការញ៉ាំទឹកគ្រប់គ្រាន់ ជួយលាងជម្រះសារធាតុពុលមួយចំនួនចេញពីក្នុងរាងកាយ ជួយដល់ការបង្កើតកោសិកាល្អៗ ក្នុងនោះមានការថែរក្សាពណ៌សក់ដើមឲ្យនៅល្អ។
២. ជៀសវាងផ្សែងបារី និងជាតិអាល់កុលច្រើនក្នុងខ្លួន
ប្រសិនបើអ្នកជក់បារី គួរបញ្ឈប់ចាប់ពេលនេះ និងមិនគួរនៅក្បែរអ្នកកំពុងជក់បារីឡើយ។ តាមការស្រាវជ្រាវជាច្រើនបង្ហាញថា ផ្សែងបារីមិនត្រឹមតែបង្កបញ្ហាដល់សុខភាពប៉ុណ្ណោះទេ តែវាធ្វើឲ្យរាងកាយទ្រុឌទ្រោម និងសក់ឆាប់ស្កូវដូចមនុស្សចាស់ផងដែរ។ ចំណែកឯការញ៉ាំសុរាដែលធ្វើឲ្យមានជាតិអាល់កុលក្នុងឈាមច្រើន ក៏ធ្វើឲ្យរារាំងរាងកាយដល់ការផលិតជាតិមេឡានីន (ជាតិមួយធ្វើឲ្យស្បែកមនុស្ស សក់ក្បាល និងភ្នែកពណ៌ខ្មៅ) ។ បន្ថែមពីនេះ ជាតិអាល់កុលច្រើនក្នុងខ្លួន ក៏បង្អាក់ដល់សារធាតុបំប៉នទៅសក់ក្បាលផងដែរ។
៣. ញ៉ាំសារធាតុបំប៉នឲ្យគ្រប់គ្រាន់
ជីវជាតិបំប៉នគ្រប់គ្រាន់ក្នុងអាហារដូចជាជាតិវីតាមីន B ជាតិស័ង្កសីក្នុងគ្រាប់ល្ពៅ ជាតិទង់ដែងក្នុងគ្រាប់ល្ងជាដើម ជាតិរ៉ែទាំងនេះគឺល្អសម្រាប់ការរក្សាពណ៌ដើមនៃសក់ក្បាលឲ្យនៅល្អ។ ដោយឡែកវីតាមីន A គឺជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលវាបង្កឲ្យការខូចកោសិកាល្អៗ។ អាហារសំបូរជាតិដែកក្នុងសណ្ដែកដីជាដើមជួយឲ្យដំណើរការអុកស៊ីហ្សែនក្នុងខ្លួនល្អនិងជួយឲ្យដំណើរការលូតលាស់សក់ថ្មីផងដែរ។
៤. ប្រើផលិតផលបំប៉នសក់ដែលចម្រាញ់ពីសមាសធាតុធម្មជាតិ
ការប្រើប្រាស់ផលិតផលថែបំប៉នសក់ និងសាប៊ូកក់សក់ដែលផ្សំពីសមាសធាតុធម្មជាតិគឺល្អសម្រាប់ស្បែកក្បាល។ វាជួយបង្ការសក់កុំឲ្យឆាប់ជ្រុះប្រសើរជាងផលិតផលណាដែលបញ្ចូលសមាសធាតុគីមីច្រើន ជាពិសេសបង្ការកុំឲ្យសក់ឆាប់សស្កូវតែម្តង៕
ចុចអាន៖ វិធីធ្វើសក់រួញសំពោង ឲ្យរាបតាមធម្មជាតិ មិនចំណាយលុយកៀបសក់
ចុចអាន៖ មានស្នាមជ្រួញលើផ្ទៃថ្ងាស គួរធ្វើបែបណា?
ប្រែសម្រួល៖ មាន រតនា ប្រភព៖ brandinsider