តាវមិញស៊ឺ ជិតចូលរោងការជាមួយមិត្តស្រីថ្មី?
- 2015-11-27 16:27:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាវមិញស៊ឺ ជិតចូលរោងការជាមួយមិត្តស្រីថ្មី?
ចន្លោះមិនឃើញ
បន្ទាប់ពីទទួលបានប្រជាប្រិយយ៉ាងខ្លាំងនៅបណ្ដាប្រទេសអាស៊ីតាមរយៈរឿងភាគល្បីល្បាញរបស់តៃវ៉ាន់ "ស្នេហាបួនដួង" (Meteor Garden) កាលពី ១៥ ឆ្នាំមុន មកដល់ពេលនេះសមាជិករបស់ក្រុម F4 គឺសុទ្ធតែស្ថិតនៅក្នុងវ័យ ៣០ ប្លាយទាំងអស់ ហើយក៏ដល់វេលាមួយដែលពួកគេគិតគូរដល់រឿងចាប់ផ្ដើមគ្រួសារផ្ទាល់ខ្លួនផងដែរ។
ថ្មីៗនេះ គួចាឡឺយ Vic Zhou ទើបតែប្រកាសពីគម្រោងរៀបការជាមួយមិត្តស្រីយូរឆ្នាំ Reen Yu កាលពីថ្ងៃ ១០ ខែវិច្ឆិកា។ រីឯម៉ីជូ Vannes Wu បានរៀបការក្នុងឆ្នាំ ២០១៣។ នៅខណៈនេះដែរ មានពាក្យចចាមអារ៉ាមបានលើកឡើងថា Jerry Yan នឹងក្លាយជាសមាជិកបន្ទាប់របស់ F4 ចូលរោងការនៅពេលខាងមុខ។ តារាសម្ដែងវ័យ ៣៨ ឆ្នាំត្រូវបានគេថតបានពេលទៅសម្រាកលំហែកាយជាមួយមិត្តស្រីតារាម៉ូដែល Seanna Chang។
កាលពីខែកក្កដា Jerry ត្រូវបានអ្នកកាសែតថតបានពេលកំពុងទិញឥវ៉ាន់នៅហាងនំមួយក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ នៅពេលនោះដែរ តាមរយៈបណ្ដាញសង្គម គេបានដឹងថា Seanna ក៏មានវត្តមាននៅទីនោះដែរ។ មួយខែក្រោយមក Jerry Yan បានចូលរួមក្នុងកម្មវិធីជួបជុំជាមួយអ្នកគាំទ្ររបស់ខ្លួននៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ជាថ្មីម្ដងទៀត Seanna ក៏មានមុខនៅទីនោះដែរ។ តារាម៉ូដែលរូបនេះព្រមទាំងបានបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់ខ្លួនទៀតថា៖ "មានមិត្តភ័ក្ដិជាច្រើនកំពុងលំហែកាយនៅជប៉ុនក្នុងឆ្នាំនេះ"។
អ្នកទាំងពីរត្រូវបានគេថតបានឡើងឡានតែមួយ
លើសពីនេះទៅទៀត Jerry បាននិយាយពីអារម្មណ៍របស់ខ្លួនឯងថា៖ "កាលពីមុន ខ្ញុំមិនមែនជាមនុស្សចាស់ទុំម្នាក់ ប៉ុន្តែពេលនេះ ខ្ញុំយកចិត្តដាក់ចំពោះរឿងស្នេហាជាងមុន"។ តារាសម្ដែងរូបនេះក៏បានសរសើរតារាចម្រៀង Jay Chou ដែលបានរកឃើញដៃគូជីវិតរបស់ខ្លួន ហើយលោកបានយកតារាចម្រៀងមួយនេះជាគំរូរបស់ខ្លួន។ តាមរយៈពាក្យសម្ដីទាំងនេះ មើលទៅតួរឿង "ស្នេហាបួនដួង" ក៏មានបំណងចង់ចូលរោងការដែរហើយ។
គេមិនច្បាស់ថាតើ Jerry និង Seanna ចាប់ផ្ដើមស្រលាញ់តាំងពីពេលណា តែចំណងស្នេហារបស់ពួកគេត្រូវបានគេលើកឡើងនៅពេលអ្នកទាំងពីរត្រូវក្រុមអ្នកប្រមាញ់រូបថតផ្ដិតបានទៅច្រៀងខារ៉ាអូខេហើយឡើងជិះឡានតែមួយជាមួយគ្នានៅយប់អធ្រាត្រ។ មួយខែក្រោយមកក្រោយពេលរូបរបស់តារាទាំងពីរត្រូវចុះផ្សាយ Seanna បានចែកផ្លូវគ្នាជាមួយមិត្តប្រុស Tang Kou Chang ដែលក៏ជាមិត្តភ័ក្ដិជិតស្និទ្ធរបស់ Jerry ដែរ៕
ចុចអាន៖តួរឿង “The Moon Embrace The Sun” មានផ្ទៃពោះកូនទីពីរ ក្រោយការ១០ឆ្នាំ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖jaynestars