​​អ្នកគាំទ្រ​​​​​ប្រើ​ដំបង​ដែក​ដេញ​វាយ​គ្នា ធ្វើ​ឲ្យ​ការ​ប្រកួត​បញ្ចប់​លីក​ឈីលី​ត្រូវ​ផ្អាក

  • 2015-12-08 15:50:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បញ្ចប់​លីក​កំពូល Chilean Premera Division រវាង​ក្រុម Colo Colo និង​ក្រុម​ម្ចាស់​ផ្ទះ Santiago Wanderers កាល​ពី​ថ្ងៃ​អាទិត្យ ត្រូវ​ផ្អាក​ទាំង​​មិន​ទាន់​ចាប់​ផ្ដើម ដោយ​សារ​អ្នក​​គាំទ្រ​បាន​ផ្ទុះ​កំហឹង​ដាក់​គ្នា។

 

 

តាម​ពិត​ទៅ​ ការ​ប្រកួត​នោះ​មិន​មែន​ជា​ការ​ប្រកួត​កាត់​សេចក្ដី​រក​ជើងឯក​នោះ​ទេ ដោយ​សារ​ក្រុម Colo Colo បាន​ក្លាយ​ជា​ជើង​ឯក​តាំង​ពី​មុន​ការ​ប្រកួត​ម្ល៉េះ ដោយ​​សារ​មាន​ពិន្ទុ​លើស​គូ​ប្រជែង​លេខ​២ Universidad Catolica ដែល​ចាញ់​​ក្នុង​ប្រកួត​ចុង​ក្រោយ។

 

ក្រុម​កំពូល​ទាំង​៤ក្នុង​លីក​កំពូលឈីលី​ដែល​មាន​១៦ក្រុម

 

ការ​ប្រកួត​នៅ​កីឡដ្ឋាន Elias Figueroa Brander របស់ Santiago Wanderers គឺ​ជា​ការ​ប្រកួត​បង្រ្គប់​កិច្ច​ដើម្បី​អបអរ​ និង​លើក​ពាន​តែ​ម្ដង ប៉ុន្តែ​អ្វីៗ​មិន​ដូច​ការ​គ្រោង​ទុក​នោះ​ទេ។

 

អ្នក​គាំទ្រ​បាន​ប៉ះ​ទង្គិច​គ្នា​ ដោយ​ប្រើ​កៅអី និង​​ដំបង​ដែក​ រហូត​អាជ្ញាកណ្ដាល​សម្រេច​លើក​ពាន​ការ​ប្រកួត​តែ​ម្ដង។  

  ប្រភព​ Bleacher Report បាន​ឲ្យ​ដឹង​ថា​មាន​មនុស្ស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ។ ​អ្នក​ចាត់​ការ​ក្រុម​ Colo Colo លោក Jose Luis Sierra បាន​និយាយថា៖ "យើង​បាន​ប្រឹងប្រែង​ពេញ​មួយ​រដូវ​កាល​រហូត​បាន​ឈរ​លេខ​១ ប៉ុន្តែ​​​គួរ​ឲ្យ​សោកស្ដាយ​ដែល​មាន​រឿង​បែប​នេះ​កើត​ឡើង។ វា​ធ្វើ​ឲ្យ​ខ្ញុំ​ក្រៀមក្រំ​យ៉ាង​ខ្លាំង...”។

  ក្រោយ​ឈ្នះ​ជើងឯក ក្រុម​ Colo Colo នឹង​បាន​កៅអី​ទៅ​លេង​ក្នុង​ពាន​រង្វាន់ Libertadores Cup (ពាន​លក្ខណៈ​តំបន់​អាមេរិក​ខាង​ត្បូង)៕​  

 

 

 

ប្រែ​សម្រួល៖ សុវត្ថិ

ប្រភព៖ sbs