Firefox OS ទៅ​មុខ​លែង​រួច ប្រកាស​បញ្ចប់​ជា​ផ្លូវការ​

  • 2015-12-09 19:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mozilla ធ្លាប់​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ដែល​ហៅ​ថា​ Firefox OS ដើម្បី​ដណ្ដើម​យក​ចំណែក​ទីផ្សារ​នៃ​​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​នៅ​លើ​ស្មាតហ្វូន​។ ប៉ុន្តែ​​ថ្មីៗ​នេះ​ក្រុមហ៊ុន Mozilla បាន​ប្រកាស​ឈប់​ដំណើរការ​​ប្រព័ន្ធ​ប្រតិបត្តិការ Firefox OS នេះ​តែ​ម្ដង​។

 

 

ក្រុមហ៊ុន Mozilla បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មិន​អាច​បន្ត​​ផ្ដល់​ជូន​នូវ​បទ​ពិសោធ​ដ៏​ល្អ​ប្រសើរ​ដល់​អ្នក​ប្រើ​ស្មាតហ្វូន​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Firefox OS​ ដោយសារ​ចំនួន​អ្នក​​​ប្រើ​ប្រាស់​មាន​ចំនួន​តិចតួច​​ពេក។ ដូច្នេះ​ហើយ​ដើម្បី​កាត់​បន្ថយ​ការ​ខាតបង់​ក្រុមហ៊ុន​សម្រេច​ចិត្ត​បញ្ឈប់​ដំណើរ​ការ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Firefox OS នេះ​តែ​ម្ដង។

 

ប្រែ​សម្រួល៖ រដ្ឋ ប្រភព៖ gsmarena