របៀបធ្វើផាត់ថៃ ងាយៗ ទុកញ៉ាំលេង
- 2016-01-28 20:37:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបធ្វើផាត់ថៃ ងាយៗ ទុកញ៉ាំលេង
ចន្លោះមិនឃើញ
ផាត់ថៃ (Pad Thai ) ជាគុយទាវឆាមួយប្រភេទ ពេញនិយមនៅប្រទេសថៃ ដែលគេល្បីថា មានរសជាតិឆ្ងាញ់ និងជាមុខម្ហូបពិសេសប្រចាំត្រកូលមួយនៅតាមបណ្ដាហាងអាហារឬភោជនីយដ្ឋានបែបថៃនានា។ ជាមួយគ្រឿងផ្សំ ងាយស្រួលរក អ្នកអាចធ្វើមុខម្ហូបនោះ ញ៉ាំបានតាមវិធីខាងក្រោម៖
គ្រឿងផ្សំសម្រាប់ធ្វើ ផាត់ថៃ មាន៖
គ្រឿងផ្សំសម្រាប់ធ្វើទឹកជ្រលក់៖
ហាន់គ្រឿងផ្សំ មានដូចជា តៅហ៊ូ ស្លឹកគូឆាយ ខ្ទឹមក្រហម ជាចំណិតៗ និងរៀបចំធ្វើបង្គាឲ្យស្អាត ។
(វិធីធ្វើទឹកជ្រលក់) ដាក់ខ្ទះកម្ដៅប្រេងឲ្យក្ដៅ និងបំពងខ្ទឹមក្រហម រួចដាក់ស្ករត្នោតកូរឲ្យសព្វ រួចចាក់ទឹក ទឹកត្រី ទឹកអម្ពិល កូរឲ្យសព្វ។
កម្ដៅខ្ទះ រួចដាក់ប្រេងចៀនស៊ុត កូរឲ្យបែក រួចដាក់បង្គាចូល ដាក់តៅហ៊ូ ឆៃប៉ូវ កូរចូកត្រលប់ឲ្យសព្វរួចដាក់សរសៃគុយទាវចូល ថែមទឹកបន្តិច រួចចាក់ទឹកជ្រលក់ចូល កូរឲ្យសព្វ។ ដាក់ស្លឹកគូឆាយ និងសណ្ដែកបណ្ដុះចូល កូរឲ្យសព្វម្ដងទៀត រួចដាក់ម្ទេស(បើចូលចិត្ត) ដាក់សណ្ដែកដី កូរឲ្យសព្វ ដួសដាក់ចាន តុបតែងតាមការចូលចិត្ត ច្របាច់ក្រូចឆ្មារបន្តិចជាការស្រេច៕
ចុចអាន៖ រៀនធ្វើខ្ទឹមបារាំងបំពងស្រួយ ឆ្ងាញ់មិនចាញ់ដំឡូងបារាំង
ប្រែសម្រួល៖ មាន រតនា ប្រភព៖ whatrecipe