ហេតុអ្វីថ្ងៃទី២៩ ខែកុម្ភៈ ៤ឆ្នាំទើបមានម្ដង?
- 2016-03-01 00:43:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីថ្ងៃទី២៩ ខែកុម្ភៈ ៤ឆ្នាំទើបមានម្ដង?
ចន្លោះមិនឃើញ
មនុស្សជាច្រើនមានចម្ងល់អំពីខែ កុម្ភៈ ដែលមានថ្ងៃលើស មួយថ្ងៃ គឺថ្ងៃទី ២៩ រៀងរាល់៤ឆ្នាំម្ដង។ ដើម្បីស្រាយចម្ងល់ខាងលើនេះ សារព័ត៌មានអង់គ្លេស Telegraph បានបង្ហាញដូចខាងក្រោម៖
ហេតុអ្វីបានជាមានឆ្នាំបង្គ្រប់?
ឆ្នាំបង្គ្រប់ ឬ Leap Year ដែលវាជាថ្ងៃបន្ថែមនៃចុងខែកុម្ភៈ រៀងរាល់ ៤ឆ្នាំម្ដង គឺផ្អែកលើប្រតិទិននៃប្រព័ន្ធព្រះអាទិត្យ ខុសប្លែកពី ប្រតិទិននៃបែបគ្រិស្តសាសនា ឬហៅថាប្រតិទិនលោកខាងលិច។
គន្លង នៃផែនដី វិល ១ជុំពេញលេញ ជុំវិញព្រះអាទិត្យ គឺប្រើពេលសរុបពិតប្រាកដ ៣៦៥,២៤២២ថ្ងៃ ប៉ុន្តែសម្រាប់ ប្រតិទិនលោកខាងលិច គឺប្រើពេលត្រឹម៣៦៥ថ្ងៃ។ ដូចនេះឆ្នាំបង្គ្រប់ គឺជាការបន្ថែមដែលធ្វើឲ្យ ពេលវេលា (ម៉ោងនិងប្រតិទិន) សព្វថ្ងៃ ស្របទៅជាមួយថេរវេលាគន្លងផែនដី និងរដូវកាលរបស់វា។
ហេតុអ្វីថ្ងៃបន្ថែម ចំខែកុម្ភៈ?
រាល់ខែដទៃទៀត នៅក្នុងប្រតិទិន អធិរាជរ៉ូម៉ាំងJulius Caesar មាន ៣០ ឬ ៣១ថ្ងៃ ប៉ុន្តែចំពោះខែ កុម្ភៈគឺមិនមាន ដោយសារតែការកាត់ចោល ដោយអធិរាជ រ៉ូម៉ាំងCaesar Augustus ។
ក្នុងសម័យអធិរាជ Julius Caesar ខែកុម្ភៈមាន ៣០ថ្ងៃ និងមានខែមួយ យកឈ្មោះតាមទ្រង់ គឺខែ July (ខែកក្កដា) មាន៣១ថ្ងៃ ចំណែកខែ August (ខែសីហា) មានតែ ២៩ថ្ងៃ។
នៅពេល Caesar Augustus ក្លាយជាអធិរាជ ទ្រង់បានបន្ថែម ពីរថ្ងៃក្នុងខែរបស់ទ្រង់ ធ្វើឲ្យខែ សីហានិងខែ កក្កដាមានចំនួនថ្ងៃស្មើគ្នា។
ដោយសារតែជម្លោះបន្ថែមថ្ងៃក្នុងខែរបស់អធិរាជទាំងពីរ ធ្វើឲ្យខែកុម្ភៈបាត់បង់ថ្ងៃ។
ឆ្នាំបង្គ្រប់ គឺមិនមានរៀងរាល់៤ឆ្នាំម្ដងរហូតទេ បើផ្អែកតាមបច្ចេកទេស
ឆ្នាំ២០០០ គឺជាឆ្នាំបង្គ្រប់ ប៉ុន្តែឆ្នាំ ១៧០០ ១៨០០ និង ១៩០០ មិនមែនជាឆ្នាំបង្គ្រប់ទេ។ ឆ្នាំបង្គ្រប់ ឬLeap Year មានជារៀងរាល់ឆ្នាំ ដែលអាចចែកនឹង៤ លើកលែងតែឆ្នាំណា ដែលអាចចែកបានទាំង លេខ៤ និងលេខ ១០០ តែមិនអាចចែកនឹង ៤០០ ៕
ប្រែសម្រួល៖ មាន រតនា ប្រភព៖ telegraph