YoonA ស៊ី​ថ្លៃ​​ប៉ុន្មាន​ពី​ការ​ថត​រឿង​បុរាណ​ចិន “God of War Zhao Yun” ?

  • 2016-04-20 15:52:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YoonA សមាជិក​ក្រុមចម្រៀង​កូរ៉េ Girls' Generation កំពុង​​តែ​មាន​សន្ទុះ​ល្បីល្បាញ​ខ្លាំង​ក្នុង​អាជីព​សម្ដែង​ដំបូង​នៅ​ប្រទេស​ចិន​ បន្ទាប់​ពី​នាង​បាន​លេច​មុខ​ក្នុង​​រឿង​ភាគ​បុរាណ​ចិន “God of War Zhao Yun”។

 

 

នៅ​ពេល​ថ្មី​ៗ​នេះ តារា​ស្រី​វ័យ​២៥​ឆ្នាំ​​បាន​ហក់​ឡើងលើ​ Song Joong-ki ដែល​ជា​តួ​ឯក​ប្រុសក្នុង​រឿង “Descendants of the Sun” ជា​តារា​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ជាងគេ​ក្នុង​ប្រទេស​ចិន​ថែម​ទៀត​ផង។ ងាក​មក​ចាប់​អារម្មណ៍​ពី​ចំណូល​វិញ “God of War Zhao Yun”ល្បី​ខ្លាំង​បែប​នេះ តើ YoonA ទទួល​បាន​ប្រាក់​ប៉ុន្មាន​ពី​ការ​សម្ដែង​រឿង​នេះ?

 

បើ​តាមប្រភព​​សហការី​ខាង​រឿង​ភាគ​ចិន​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ក្រោយ​សម្ដែង​រឿង “God of War Zhao Yun” YoonA ទទួល​បាន​ប្រាក់​៣ប៊ីលាន​វ៉ុន​ (ប្រហែល​២,៦លានដុល្លារ)។ ប្រភព​បាន​បន្ថែម​ថា៖"ការ​កំណត់​តម្លៃ​ឲ្យ​​ទៅ YoonA អាស្រ័យ​លើ​ផលិតកម្ម ប៉ុន្តែ​​តម្លៃ៣ប៊ីលាន​វ៉ុន​គឺ​ជា​ការ​ស្នើ​របស់​នាង។ វា​ជា​តម្លៃ​មួយ​ដ៏​ខ្ពស់ ប៉ុន្តែ​វា​ក៏​សមរម្យ​ដែរ ដោយ​សារ YoonA​ជា​តារា​ល្បី​ក្នុង​ក្រុម Girls' Generation និង​មាន​បទពិសោធន៍​ធ្លាប់​សម្ដែង​រឿង​ភាគ​កូរ៉េ​មួយ​ចំនួន​ដែរ"៕

 

 

ចុចអាន៖រឿង​ភាគ​បុរាណ​ចិន​របស់ Yoona មាន​ចំនួន​អ្នក​មើល​ច្រើន​ជាង​គេ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ allkpop