តារា​ម៉ូដែល​ Miranda Kerr ​ប្រាប់​ទម្លាប់​ពេល​ព្រឹក​ដែល​ជួយ​ឲ្យ​រាង​ស្អាត

  • 2014-10-30 14:55:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កន្លង​មក​អតីត​តារា​ម៉ូដែល​ប្រចាំ​ក្រុមហ៊ុន​អាវទ្រនាប់​ល្បី​ Victoria's Secret ​​អ្នក​នាង​ Miranda Kerr ​​ធ្លាប់​បាន​បង្ហើប​ប្រាប់​ពី​​ទម្លាប់​ពេល​ព្រឹក​ដែល​ធ្វើ​នាង​មាន​រាង​ស្រស់​ស្អាត។ ​​តើ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​នៅ​តែ​ស្រស់​ស្អាត ​​ល្បីល្បាញ​ក្នុង​អាជីព​ជា​តារា​ម៉ូដែល​ បើ​ទោះ​ជា​មាន​កូន​មួយ​ក្ដី?​ ចម្លើយ​មាន​នៅ​ខាងក្រោម​នេះ។

 
 

​នាង​បាន​បង្ហើប​ដូច្នេះ៖ ​"តាមពិត​ទៅ​ ​ពេល​អាច​ធ្វើ​បាន ​ខ្ញុំ​ចង់​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​ខ្ញុំ​​ដោយ​ការ​ញ៉ាំ​​ទឹក​ផ្លែឈើ​បៃតង​ធម្មជាតិ​​​​ក្រឡុក​ជាមួយ​​ស្ពៃ​ kale ​ត្រសក់ ​​​ស្ពៃ​ចង្កឹះ​ ​ ​​​​​ជី​ parsley ​និង​​ក្រូចឆ្មារ។​​ ​កន្លះ​ម៉ោង​បន្ទាប់​ពី​នោះ ​​​ខ្ញុំ​ចូលចិត្ត​ញ៉ាំ​ Smoothie... ​​ប្រហែល​កន្លះ​ម៉ោង​ក្រោយ​មក​ទៀត​ ​ខ្ញុំ​ញ៉ាំ​ស៊ុត​ធម្មជាតិ ​​និង​នំ​ Oatmeal។ ​​​វា​​​ល្អ​សម្រាប់​ខ្ញុំ​ សម្រាប់​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី"។

 

​ក្រៅ​ពី​ការ​ញ៉ាំ​ ការ​រត់​ហាត់​ប្រាណ ​ឬ​ក៏​ការ​ហាត់​យូហ្គា​នៅ​ផ្ទះ​ក៏​ជួយ​ឲ្យ​នាង​នៅ​តែ​មាន​រាង​ស្វែល​ស្រស់​ស្អាត​ដែរ៕

 
 
 
 

អាន៖ រូប​ថត​ប៊ីគីនី​ពី​តារា​ស្រី​កូរ៉េ ៨​សន្លឹក ​ល្បី​កក្រើក​លើ​អនឡាញ

ប្រែ​សម្រួល៖ ​សីហា